Friday, June 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើងឆេះរថយន្ដ CAMERY ឆ្លាម នៅខេត្តត្បូងឃ្មុំ សមត្ថកិច្ចសង្ស័យតអំពូលឡាស៊ែរខុសបច្ចេកទេស

spot_img

ខេត្តត្បូងឃ្មុំ៖ សមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ បានអោយប្រព័ន្ធផ្សព្វផ្សាយដឹងថា កាលពីថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីឆេះ រថយន្ត កាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម ២A៧៥៧២ បើកបរដោយ ឈ្មោះ សឿន ណៃសេង ភេទស្រីអាយុ ៣៥ឆ្នាំ ស្នាក់នៅ ភូមិថ្នល់ថ្មី សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ត្រូវភ្លើងឆេះនៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃុំ។

កម្លាំងនគរបាល អោយដឹងថា ហេតុការណ៍នេះ បណ្តាលឲ្យរថយន្តកាមរីឆ្លាមខាងលើ ត្រូវខូចខាតទាំងស្រុង ដោយសង្ស័យថា អាចរថយន្តនេះ ត្រូវម្ចាស់អោយជាង តភ្លើងប្រើអំពូលឡាស៊ែរ ហើយឆ្លងចរន្តភ្លើង ឬអាចតភ្លើងខុសបច្ចេកទេស ទើបបណ្តាលអោយឆ្លងឆេះខ្ទេចនៅកណ្តាលផ្លូវបែបនេះ។ ផ្តើមពីបញ្ហានេះ សមត្ថកិច្ចនគរបាល បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ៗរូប ដែលមានឡានជិះ ត្រូវប្រយ័ត្ន ឬអាចជៀសវាងកុំយករថយន្ត របស់ខ្លួន ទៅតភ្លើង ដើម្បីកែលម្អសោភណ្ឌភាពរថយន្ត នាំអោយឆេះអាសារបង់ទ្រព្យសម្បត្ដិ ដូចករណីម្ចាស់រថយន្តកាមរី ខាងលើជាឧទាហរណ៍ស្រាប់៕ ដែន សីមា

spot_img
×