Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរឆក់​២​នាក់ រួម​នឹង​អាវុធខ្លី​០១​ដើម ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​តុលាការ​ហើយ​(វីដេអូ)

​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​០២​នាក់​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប​និង​ទូរស័ព្ទ​) និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​។​

​ជនសង្ស័យ​ទាំងពីរ​មានឈ្មោះ ៖
១-​ឈ្មោះ ម៉ែន សុភ​ក្ត្រា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មានមុខ​របរ អ្នក​ចាក់​ភ្លេង (DJ) ស្រុកកំណើត ខេត្តព្រៃវែង ទីលំនៅ​បច្ចុប្បន្ន ផ្ទះជួល សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
២-​ឈ្មោះ ចាង សុវណ្ណ​រតនៈ ហៅ តង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មានមុខ​របរ ជាងឈើ ស្រុកកំណើត រាជធានី​ភ្នំពេញ ទីលំនៅ​បច្ចុប្បន្ន ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​វេលា​ម៉ោងជាង​០២​ទាបភ្លឺ ឈានចូល​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ផ្លូវ​លេខ​១៦៣ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ចាប់ខ្លួនបាន​ជនសង្ស័យ​២​នាក់ និង​ដកហូត​កាំភ្លើងខ្លី​១​ដើម​ម៉ាក K59 ក្រោយពី​រូបគេ​ទាំងពីរ​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរ​សព្ទ​ពី​នារី​ម្នាក់​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ ហើយ​ត្រូវបាន​នារី​រងគ្រោះ ស្រែក​ឆោ​រ​ឡោ​ផ្អើល​ដល់​ប្រជាពលរដ្ឋ យក​កៅអី​គប់ និង​ទាញ​ទម្លាក់​ពីលើ​ម៉ូតូ​ប្រតាយប្រតប់​គ្នា​ធ្វើ​ឲ្យ​ជនសង្ស័យ​បំ​រ៉ុង​ដក​កាំភ្លើង​បាញ់​រំដោះខ្លួន ក៏​ជ្រុះ​កាំភ្លើង​ទៅលើ​ដី ខណៈនោះ​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង មកដល់ ជួយ​អន្តរាគមន៍​ចាប់វាយ​ខ្នោះ​ប​ទាំង​២​នាក់​តែម្ដង​។​

​ក្រោម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ជនសង្ស័យ​ទាំងពីរ​បាន​សារភាព​ឲ្យ​ដឹងថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរ​សព្ទ​ដៃ ពី​នារី​រងគ្រោះ​ពិតប្រាកដ​មែន ហើយ​រូបគេ​ទាំងពីរ​តែង ប្រើប្រាស់​គ្រឿងញៀន​ជាប្រចាំ និង​ធ្លាប់ធ្វើ​សកម្មភាព​ឆក់​ចំនួន​៣​ដង​ហើយ​ទាំង​លើក​នេះ ដោយ​លើក​ទី​១ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០២០ ឆក់​បាន​ទូរ​សព្ទ​ដៃ​០១​គ្រឿង​នៅ​ចំណុច​សាលារៀន​សន្ធរម៉ុក លើក​ទី​២ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០២០ ផងដែរ ធ្វើ​សកម្មភាព​ឆក់​មិនបាន​សម្រេច នៅ​ចំណុច​ស្ពាន​អាកាស​៥​មករា ជាប់​វិទ្យាស្ថាន​តិច​ណូ និង​លើក​ទី​៣​នេះ ធ្វើ​សកម្មភាព​មិនបាន​
​សម្រេច​ថែមទាំង​ត្រូវបាន កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង​ចាប់វាយ​ខ្នោះ ជាប់​ផងដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


×