Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខ្មែរ​ចំនួន​៣​នាក់ រង​ការចោទប្រកាន់ថា បាន​ចូល​ទឹកដី​ថៃ បំណង​កាប់​ឈើ ត្រូវបាន​ចាប់ខ្លួន​

​បាត់ដំបង ៖ ការឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន​៣​នាក់ ធ្វើឡើង​ដោយ​មន្ត្រី​អភិរក្ស​ព្រៃឈើ​ថៃ ដោយ​ចោទប្រកាន់ថា ចូលទៅ​ថៃ​គ្រោង​កាប់​ឈើ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​៣ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០ ត្រង់ចំណុច​ទឹកដី​ថៃ​ក្នុងភូមិ​សាស្ត្រ​ភូមិ​បាន​មួង ឃុំ​នឺ​ន​ស៊ី ស្រុក​បរ​រ៉ៃ ខេត្ត​ត្រាត ឈម​គ្នា​នឹង​តំបន់​ស្រុក​សំឡូត ខេត្តបាត់ដំបង ។​

​ពលរដ្ឋ​ខ្មែរ​ទាំង​បីនាក់​មានឈ្មោះ​សែម រដ្ឋ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​.​ឈ្មោះ​អៀ​ត សុខ​ឃឿន​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ​ចាន់ សុខ​ខា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ទាំង​៣​នាក់​រស់នៅ​ក្នុងភូមិ​ស្រែ​អណ្ដូង ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង ។​

​លោក ម៉ី ណាន់ នាយប៉ុស្តិ៍​នគរបាល​ព្រំដែន ស្រុក​សំឡូត​បានបញ្ជាក់ នៅ​ថ្ងៃទី ៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០​នេះ​ថា ក្រុមការងារ​កំពុង សម្របសម្រួល​នាំយក​ប្រជាពលរដ្ឋ​ដែល​ប្រព្រឹត្ត​ខុសច្បាប់​នេះ​ដើម្បី​យកទៅ​អប់រំ ណែនាំ​នៅ​មូលដ្ឋាន​ទឹកដី​ប្រទេស​កម្ពុជា​វិញ ។ ប៉ុន្តែ​ខាង​ភាគី​កងកម្លាំង ក៏ដូចជា​មន្ត្រី​ជំនាញ​របស់​ថៃ បាន​បដិសេធ​ចំពោះ​ការស្នើសុំ​នេះ​ដោយ​រក្សាទុក ដើម្បី​អនុវត្ត​ទោស​តាមច្បាប់​របស់​ថៃ​សិន ៕ ដោយ​៖CEN​

×