ប៉ោយប៉ែត ៖ នេះជាខណៈពេលដ៏គួរឲ្យខ្លាចខ្លាំងណាស់ ខណៈដែលឃើញមនុស្សឆ្កួតម្នាក់ ដើរសុខៗ ស្រាប់តែស្ទុះវាយទៅលើស្ត្រីម្នាក់កំពុងរុញរទេះលក់យ៉ាងសាហាវ ស្ថិតនៅផ្លូវបំបែកមួយកន្លែង នៅក្នុងក្រុងប៉ោយប៉ែត កាលពីពេលថ្មីៗនេះ។
ហេតុការណ៍ដ៏ញាក់សាច់នេះ ត្រូវបានផុសដោយគណនីស្រីស្អាតឈ្មោះ Jeamom Jeamom កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយគាត់សូមឲ្យបងប្អូននៅប៉ោយប៉ែតទាំងអស់គ្នា មានការប្រុងប្រយ័ត្ន ចំពោះមនុស្សឆ្កួតនេះផង ព្រោះកាចខ្លាំងណាស់។
តាមរយៈវីដេអូ បានបង្ហាញនៅមុនពេលកើតឡើង គេបានឃើញស្ត្រីម្នាក់កំពុងរុញរទេះលក់ពងទាកូន ចេញពីផ្លូវបំបែកជា៤ ខណៈមនុស្សឆ្កួតនោះ កំពុងឈរនៅកាច់ជ្រុងផ្លូវ។ ប៉ុន្តែ មិនដឹងយ៉ាងម៉េច ស្រាប់តែមនុស្សឆ្កួតនេះ រត់ស្ទុះមកពីក្រោយខ្នង រួចប្រើដៃទាំងពីរវាយក្បាលគាត់យ៉ាងសន្ធាប់ខ្លាំងៗតែម្តង។ តែសំណាងល្អហើយ ដែលបានបងប្អូនអ្នកដំណើរចូលជួយ ពុំនោះទេ គាត់អាចរងគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ជាមួយនឹងទង្វើដ៏កាចសាហាវរបស់មនុស្សឆ្កួតនេះ មហាជនក៏សូមស្នើដល់សមត្ថកិច្ច មានវិធានការចំពោះមនុស្សឆ្កួតនេះផង ទោះឆ្កួតក៏ដោយ បើបង្កបទល្មើសបែបនេះ មិនគួរឲ្យដើរសេរីឡើយ ហើយបើអ្នកច្បាប់មិនរវល់ទេ អ៊ីចឹងតុលាការប្រជាជននឹងចាត់ចែងសិនហើយ ព្រោះថា មនុស្សឆ្កួតម្នាក់នេះ កំពុងដើរអុកឡុកគ្រប់ទីកន្លែងនៅប៉ោយប៉ែត បើបណ្តោយឲ្យនៅដើរបែបនេះទៀត ប្រាកដជាគ្រោះថ្នាក់ដោយសារវាហើយ៕ ដោយ៖ លឹម ហុង