Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​បញ្ជូន​សំណុំរឿង​ករណី​ជនសង្ស័យ​២​នាក់ នាំចូល និង​ចែកចាយ​ផលិតផល​ម៉ាក Pedro ក្លែងក្លាយ​ទៅកាន់​តុលាការ​

​ភ្នំពេញ​៖ សំណុំរឿង​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​ស្ត្រីជន​សង្ស័យ​២​នាក់ ដែល​នាំចូល រក្សាទុក លក់ និង​ចែកចាយ​ផលិតផល​ម៉ាក Pedro ក្លែងក្លាយ ដោយ​គ្មាន​ការ​អនុ​ញ្ញា​ពី​ក្រុមហ៊ុន​ដើម ត្រូវបាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បញ្ជូនទៅ​តុលាការ បន្ទាប់ពី​មន្ត្រីនគរបាល​យុត្តិធម៌​កោះហៅ​២​ដង មិន​ព្រម​ចូលខ្លួន​។

​សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ​យោងតាម​ពាក្យបណ្តឹង​របស់លោក ថា​ត់ វៃ ប្រធាន​ក្រុមហ៊ុន M.W METROPOLITAN INTERNATIONAL BRAND Co., Ltd កម្លាំង​សមត្ថកិច្ច​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ម៉ូត តា​រ៉ា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​ជាក់ស្តែង​ពាក់ព័ន្ធ​ករណី​លក់ ចែកចាយ ផលិតផល​ម៉ាក Pedro ក្លែងក្លាយ​នៅ​ចំណុច​ផ្ទះ​លេខ​A១៧ ផ្លូវ​១០៣ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ ដែលមាន​ម្ចាស់​ឈ្មោះ ឈុន ស៊ុន​ជា​រ៉ាត់ ភេទ​ស្រី អាយុ​២៩​ឆ្នាំ​។​
​ក្រោយ​ការត្រួតពិនិត្យ​ឆែកឆេរ​ជាក់ស្តែង សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​សម្ភារ​វត្ថុតាង ផលិតផល​ម៉ាក Pedro ក្លែងក្លាយ​រួមមាន​៖ ស្បែកជើង​ជំ​ពាម​ម៉ាក Pedro មាន​ចំនួន ៣៧​គូរ ស្បែកជើង​ស៊ក​ម៉ាក Pedro ចំនួន ៧២​គូរ​
​កាបូបដៃ​ម៉ាក Pedro ចំនួន ១៤០ កាបូប ខ្សែក្រវ៉ាត់ Pedro ចំនួន​៣៨​គូរ មួក​ម៉ាក Pedro ចំនួន​១០​មួក ប្រអប់​ក្រដាស​ដាក់​កាបូប ចំនួន ៨០​ប្រអប់ ប្រអប់​ក្រដាស​ច្រក​ស្បែកជើង​ម៉ាក Pedro ចំនួន ១៥០​គូរ​។​

​នៅ​រសៀល​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ ដោយមាន​ការឯកភាព​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញារង​, សមត្ថកិច្ច​លេខាធិការ​ដ្ឋា​ន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ដើមបណ្តឹង និង​គណៈកម្មាការ​គ្រប់គ្រង​ផ្សារ​អូរ​ឡាំ​ពិ​ក ចុះ​ធ្វើការ​ត្រួតពិនិត្យ ជាក់ស្ដែង​ទីតាំង​តូប​ខាងលើ (​តូប​លេខ ២២៣A ២២១, ២២១B , ២២២២ ជាន់​ទី​២ ក្នុង​ផ្សារ​អូឡាំពិក​) ដែលមាន​ម្ចាស់​ឈ្មោះ សេង សុគន្ធា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ​។ ក្រោយ​ការត្រួតពិនិត្យ​ជាក់ស្តែង សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​ផលិតផល​ម៉ាក Pedro ក្លែងក្លាយ ( ខ្សែក្រវ៉ាត់ កាបូប​លុយ​វែង និង​ខ្លី​) សរុប​ចំនួន​១០៩៦​គីឡូក្រាម​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ព្រះរាជអាជ្ញារង​បានសម្រេច​ឲ្យ​ដកហូត​វត្ថុតាង​ទាំងអស់​ជា​បណ្តោះអាសន្ន យកទៅ​រក្សាទុក​នៅ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) និង​កំណត់​ឲ្យ​ម្ចាស់​ទីតាំង​ឈ្មោះ សេង សុគន្ធា ទៅ​បំភ្លឺ នៅ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ វេលា​ម៉ោង​១០:០០​នាទី​ព្រឹក នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ដើម្បី​បន្ត​នីតិវិធី​។​

​សមត្ថកិច្ច​បន្តថា ផ្អែកលើ​លទ្ធផល​ស្រាវជ្រាវ និង​ស្រង់​ចម្លើយ​ពី​ឈ្មោះ សេង សុគន្ធា បាន​ឆ្លើយ​បំភ្លឺថា វត្ថុតាង​ផលិតផល​ម៉ាក Pedro ដែល​សមត្ថកិច្ច​បានរ​ក​ឃើញ គឺ​ខ្លួន​នាំចូល​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ចិន តាមរយៈ​ក្រុ​ហ៊ុន​ដឹកជញ្ជូន​មួយ រួចហើយ​ទូទាត់​លុយ​ឲ្យ​គេ​ដោយមាន​វិក្កយបត្រ​សរសេរ​ជា​ភាសា​ចិន ហើយ​ខ្លួន​ចាប់ផ្តើម​នាំ​ផលិតផល​ម៉ាក Pedro នេះ​មក​លក់​រយៈពេល ៣​ខែ​មកហើយ មានដូចជា​៖ កាបូប​លុយ ក្បាល​ខ្សែក្រវ៉ាត់ និង​ខ្សែក្រវ៉ាត់​។​

​តាម​ការស្រាវជ្រាវ និង​តាម​ការត្រួតពិនិត្យ​រប​ស់​សមត្ថកិច្ច​ឃើញថា ឈ្មោះ សេង សុគន្ធា ពុំមាន​ឯកសារ​ពាក់ព័ន្ធ​ទៅនឹង​ទំនិញ​របស់ខ្លួន (​ផលិតផល​ម៉ាក Pedro ក្លែងក្លាយ​) ដើម្បី​បង្ហាញ​ដល់ សមត្ថកិច្ច​នោះទេ ហើយ​នៅពេល​សមត្ថកិច្ច​ធ្វើការ​កោះ​ចំនួន​២​លើក ដើម្បី​ចូល​ឆ្លើយបំភ្លឺ​បន្ថែម​ឈ្មោះ សេង សុគន្ធា ក៏​ពុំបាន​ចូលខ្លួន​តាម​ការកោះហៅ​ផងដែរ​។​
​សមត្ថកិច្ច​ចាត់ទុកថា សកម្មភាព​នេះ​ខុស​ទៅនឹង​ច្បាប់​ស្តីពី​ម៉ាក​ពាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួត ប្រជែង​មិន​ស្មោះត្រង់ មាត្រា​១១ មាត្រា​៦៤៕
​ដោយ​៖CEN

×