Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ខេត្តកណ្តាល ចុះបង្ក្រាប​ករណី​គ្រឿងញៀន​មួយចំនួនធំ នៅ​ស្រុក​កោះធំ ចាប់​ជនល្មើស​២​នាក់​

​ខេត្តកណ្តាល​៖ អនុវត្តន៍​តាម​ការចង្អុល​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​ស​នី​យ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល ដោយមាន​ការដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយផ្ទាល់់​ពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកណ្តាល​។

​នៅ​ថ្ងៃទី​០៦​ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១២​និង​០០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ សហការ​ជាមួយ​កម្លាំង ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​
​គោលដៅ​ទី​១: ចំណុច​បន្ទប់​ជួល​លេខ​D៥ របស់​ជនសង្ស័យ​ឈ្មោះ HUNDRI ALIHUSIN ស្ថិតក្នុង​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។​

​គោលដៅ​ទី​២: ចំណុច​បន្ទប់​ជួល​លេខ​៦១៨ របស់​ជនសង្ស័យ​ឈ្មោះ យឿ​ង តាំង​ទ្រៀ​ង ហៅ​ទៀង​(​រត់គេចខ្លួន​)​ស្ថិតក្នុង​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។​

​ជនសង្ស័យ​សរុប​ចំនួន ០៣​នាក់ ស្រី​០១ (​ឃាត់ខ្លួន​០២​នាក់​ប្រុស​) ៖ ១- ឈ្មោះ HENDRI ALIHUSIN ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​) ទីលំនៅ​បច្ចុប្បន្ន បន្ទប់​ជួល​លេខ​D5 ស្ថិតក្នុង​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។​.២- ឈ្មោះ ជ្រិ​ន វ៉ាង​សាង ហៅ ណ​យ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជាង​ម៉ូតូ (​ឃាត់ខ្លួន​) ទីលំនៅ​បច្ចុប្បន្ន ស្ថិតក្នុង​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។ ៣- ឈ្មោះ យឿ​ង តាំង​ទ្រៀ​ង ហៅ ទៀង ភេទ​ស្រី អាយុ ២៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ (​រត់គេចខ្លួន​) ទីលំនៅ​បច្ចុប្បន្ន បន្ទប់​ជួល​លេខ​៦១៨ ស្ថិតក្នុង​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។ វត្ថុតាង​ចាប់យក​សរុប​រួមមាន​៖ ១. ក​ញ្ឆ​ក្រៀម​ចំនួន ០១​កញ្ចប់ មាន​ទម្ងន់​សរុប 3,61g ។ ២. ក្រាម​ម្ស៉ៅ​ពណ៌​លឿង​ចំនួន​០១​កញ្ចប់ (​លេខ​២២) ជា​សារធាតុ​ញៀន​ប្រភេទ​អឹម ដេ អឹម អា (MDMA) មាន​ទម្ងន់​សរុប 0,23g ៣. ថ្នាំ្គ​គ្រាប់​រាង​ជ្រុង​មាន​អក្សរ​VL (​កញ្ចប់​លេខ​២៣​ចំនួន​០៩​គ្រាប់ ពណ៌​ទឹ​ក្រូច​០៤​គ្រាប់ ពណ៌​បៃតងខ្ចី​០៥​គ្រាប់​និង​កញ្ចប​លេខ​២៤ ចំនួន​១០​គ្រាប់​ពណ៌​បៃតងខ្ចី​)​ជា​សារធាតុ​ញៀន​ប្រភេទ​អឹម ដេ អឹម អា (MDMA) មាន​ទម្ងន់​សរុប 7,75g ៤. ថ្នាំ​គ្រាប់​រាង​មូល​ពណ៌​ផ្កាឈូក​ក្រ​ម៉ៅ​មាន​អក្សរ WY ចំនួន ០៩​គ្រាប់ និង​ក្រាម​ម្ស៉ៅ​ពណ៌​លឿង​ចំនួន ០១​កញ្ចប់ (​លេខ​២៧) ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​មាន​ទម្ងន់​សរុប 0,95g ៥. ក្រាម​ម្ស៉ៅ​ពណ៌​ស​ថ្លា​ចំនួន ១១​កញ្ចប់ (​លេខ​០១,០២,០៣,០៤,០៥,០៦,០៧,០៨,០៩,១២,១៣ និង​លេខ​១៤) ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន មាន​ទម្ងន់​សរុប 17,88g ៦. ក្រាម​កំទេច​ម្ស៉ៅ​ពណ៌​ប្រផេះ​ក្រ​ម៉ៅ​ចំនួន ០២​កញ្ចប់ (​លេខ​១០,១១) ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន មាន​ទម្ងន់​សរុប 6,48g ៧. ម្ស៉ៅ​ម៉ដ្ឋ ពណ៌​ស​ចំនួន ០៧​កញ្ចប់ (​លេខ​១៤,១៥,១៦,១៧,១៨,១៩,២០,២១,២៥ និង​លេខ​២៦) ជា​សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន មាន​ទម្ងន់​សរុប 32,25g ៨. ថ្នាំ​ចាក់​ប្រភេទ​កេ​តា​មីន ចំនួន ១៥​ដប (​ក្នុង​០១​ដប ស្មើ​១០ml×១៥​ដប​=១៥០ml)
៩.​ទូរស័ព្ទ​ចំនួន ០២​គ្រឿង​ម៉ាក​(OPPO ពណ៌​ខ្មៅ​)​ប្រើ​ស៊ីម លេខ​០៦៧ ២១ ៧៧ ៥០ និង ០៨៥ ៤២ ៩៣ ៥០
១០. ប្រាក់​ខ្មែរ ចំនួន ១០០,០០០៛ (​មួយរយ​ពាន់​រៀល​គត់​) និង​ប្រាក់​អា​មេ​រិច ២០$​ដុល្លារ (​ម្ភៃ​ដុល្លារ​) ១១. សៀវភៅ​កំណត់ត្រា​ចំនួន​០២​ក្បាល ១២. លិខិតឆ្លងដែន​ឥណ្ឌូនេស៊ី ចំនួន​០១​ក្បាល (​លេខ​A 4326006 របស់​ឈ្មោះ MUHAMMAD HENDRI ALIHUSIN ១៣. រថយន្ត ០១​គ្រឿង ម៉ាក Toyota Prius ពណ៌ ក្រហម​ចាស់ (​ពាក់​ស្លាក​លេខ ភ្នំពេញ 2BG-7286) ១៤.​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។
បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ឆ្លងតាម​ការស៊ើបអង្កេត​ស្រាវជ្រាវ តាម​ជំនាញ នៅ​ថ្ងៃ​ម៉ោង​កើតហេតុ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដឹកនាំ​ដោយផ្ទាល់​ពី​លោក​វរសេនីយ៍ឯក គង់ ស៊ីដន ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន និង​លោក​វរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាល​ស្រុក​កោះធំ បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​គោលដៅ​ទី​១: ចំណុច​បន្ទប់​ជួល​លេខ​D៥ របស់​ជនសង្ស័យ​ឈ្មោះ HUNDRI ALIHUSIN ស្ថិតក្នុង​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន​ស្រុក​កោះធំ ខេត្តកណ្តាល
​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ HENDRI ALIHUSIN ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​ទីលំនៅ​បច្ចុប្បន្ន ភូមិ​-​ឃុំ​កើតហេតុ​
​ឆែកឆេរ​ចាប់យក​សម្ភារៈ​-​វត្ថុតាង​រួមមានៈ ១. ក​ញ្ឆ​ក្រៀម​ចំនួន ០១​កញ្ចប់ មាន​ទម្ងន់​សរុប 3,61g ។ ២. ក្រាម​ម្ស៉ៅ​ពណ៌​លឿង​ចំនួន ០១​កញ្ចប់ (​លេខ​២២) ជា​សារធាតុ​ញៀន​ប្រភេទ អឹម ដេ អឹម អា (MDMA) មាន​ទម្ងន់​សរុប 0,23g ។ ៣. ថ្នាំ​គ្រាប់​រាង​ជ្រុង​មាន​អក្សរ VL (​កញ្ចប់​លេខ​២៣ ចំនួន​០៩​គ្រាប់ ពណ៌​ទឹ​ក្រូច​០៤​គ្រាប់ ពណ៌​បៃតងខ្ចី​០៥​គ្រាប់ និង​កញ្ចប់​លេខ​២៤ ចំនួន​១០​គ្រាប់​ពណ៌​បៃតងខ្ចី​) ជា​សារធាតុ​ញៀន​ប្រភេទ អឹម ដេ អឹម អា (MDMA)​មាន​ទម្ងន់​សរុប 7,75g ។ ៤. ថ្នាំ​គ្រាប់​រាង​មូល​ពណ៌​ផ្កាឈូក​ក្រ​ម៉ៅ​មាន​អក្សរ WY ចំនួន ០៩​គ្រាប់ និង​ក្រាម​ម្ស៉ៅ​ពណ៌​លឿង​ចំនួន ០១​កញ្ចប់ (​លេខ​២៧) ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន មាន​ទម្ងន់​សរុប 0,95g ។ ៥.​ក្រាម​ម្ស៉ៅ​ពណ៌​ស​ថ្លា​ចំនួន ០៩​កញ្ចប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×