Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរ​ខួប​ទី​១៧ នៃ “​របាំ​ព្រះរាជ​ទ្រព្យ​” ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា​នេះ គឺជា​ខួប​ទី​១៧​ឆ្នាំ​ហើយ ដែល​កម្ពុជា​បាន​ចុះបញ្ជី “​របាំ​ព្រះរាជ​ទ្រព្យ​”​គឺជា​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែមួយគត់ ដែល​បាន​ថែរក្សា​នាដកម្ម​បុរាណ​មួយ​នេះ អស់​រយៈពេល​ដ៏​យូរលង់​ណាស់​មកហើយ ។

“​របាំ​ព្រះរាជ​ទ្រព្យ​” ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នៅ​ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ ។ របាំ​ក្បាច់​ខ្មែរ​បុរាណ ឬ របាំ​ព្រះរាជ​ទ្រព្យ​នេះ មាន​ភាពល្បីល្បាញ​ខាង​មាន​កាយវិកា​ទន់ភ្លន់ គួរឱ្យ​ចង់​គយគន់ និង មាន​ទ្រង់គ្រឿង​ចាំង​ភ្លឺ​ផ្លេកៗ​។ របាំ​ព្រះរាជ​ទ្រព្យ របាំ​ក្បាច់បុរាណ​ខ្មែរ ជា​ប្រភេទ​របាំ ដែល​នាដករ ប្រើ​ចលនា​កាយវិកា ក្បាច់ និង មនោ​ស​ញ្ចោ​ត​នា យ៉ាង​ប៉ិនប្រសប់​ទៅតាម​ការវិវត្ត​នៃ​សាច់រឿង ដែល​រៀបរាប់​បញ្ជា​ក់ដោយ​ទំនុកច្រៀង នៃ​ក្រុម​ចម្រៀង ជា​ពួក (​ជ​ហៀ​រា​លេ​) ដែលមាន តួនាទី​ច្រៀង​ជូន​របាំ​នេះ ជាមួយនឹង​វង់ភ្លេង​ពិណពាទ្យ ដែលមាន​តួនាទី​ប្រគំ​ជូន​របាំ​នេះ​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


×