Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ធុន​ធំ​បើក​រេ​ចង្កូត​ទៅបុក​ផ្ទប់​របង​រោងចក្រ គាប​ជាប់​អ្នកបើកបរ​នៅក្នុង​កាប៊ីន​ឡាន​

​ភ្នំពេញ ៖​កង​ប្រតិបត្តិ​ការរុករក​និង​សង្គ្រោះ​របស់​៧១១ កងពលតូច​លេខ​៧០ បាន​ឲ្យ​ដឹងថា រថយន្ត​ធុន​ធំ​មួយគ្រឿង បើក​រេ​ចង្កូត​ជ្រុល​ទៅបុក​ផ្ទប់​នឹង​របង​រោងចក្រ បណ្តាល​ឲ្យ​រួញ​កាប៊ីន​ឡាន​មក​ក្រោយ គាប​ជាប់​អ្នកបើកបរ​នៅក្នុង​កាប៊ីន​។

​កើតហេតុ​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ចូល​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ​ឈ្មោះ ម៉ៅ សោភា អាយុ​២១​ឆ្នាំ ដែល​គាប​ជាប់​ក្នុង​កាប៊ីន​ឡាន​ត្រូវបាន​កង​ប្រតិបត្តិ​ការរុករក​និង​សង្គ្រោះ​របស់​៧១១ កងពលតូច​លេខ​៧០ ចេញទៅ​អន្តរាគមន៍​ជួយសង្គ្រោះ ក្នុង​សកម្មភាព​បច្ចេកទេស ជំនាញ​វះកាត់ ហែក​រថយន្ត ដើម្បី​យក​ជនរងគ្រោះ​ចេញពី​ក្នុង​កាប៊ីន​បាន​ដោយ​សុវត្ថិភាព រួច​ដឹក​បញ្ជូនទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ៕
ដោយ​៖​បញ្ញា​ស័ក្តិ​

×