Thursday, October 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ឃើញ​វីដេអូ និង​សារ​ម៉ាត់​ណា​ក៏​សរសើរ​គ្មានអ្វី​ឡើយ​មក​ជំនួស​តម្លៃ​របស់​អូន សម្រាប់​បង​បានទេ ពេជ្រ សោភា ទប់ចិត្ត​ពុំបាន​រហូត​បញ្ចេញ​អារម្មណ៍​មួយ​នេះ​ថា​…

កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ប្រិយមិត្ត​ជាច្រើន​នៅលើ​បណ្តាញ​សង្គម ពិតណាស់​មាន​ក្តី​ក្តុកក្តួល​រំជួលចិត្ត​ជាខ្លាំង​រួចហើយ ព្រោះតែ​នារី​ដ៏​ស្រស់​សោភា​ពោរពេញ​ដោយ​ស្នាមញញឹម​ជានិច្ច មិនគួរណា​បាន​បាត់បង់​ជីវិត​ទាំង​នៅ​វ័យក្មេង ដោយសារ​រ​ជំងឺ​បេះដូង​ឆក់យក​ជីវិត​នាង​ទាំង​ពុំបាន​លា​ប្តី​និង​កូនស្រី​ជាទី​ស្រឡាញ់ ដែល​ធ្វើ​ឲ្យ​ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ សឹងតែ​ពុំ​អាច​ទទួលយក​បានឡើយ​។​

​ជាមួយនឹង​ការបាត់បង់​ប្រពន្ធ​ជាទី​ស្រឡាញ់​យ៉ាង​លឿន​បែបនេះ ក៏បាន​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sothon Huot បង្ហោះ​សារ​ដ៏​រំជួល​ចិត្តជា​បន្តបន្ទាប់​ឥតឈប់ឈរ ដោយ​បង្ហាញ​ពី​ទំហំ​នៃ​ក្តី​ស្រឡាញ់​ប្រពន្ធ​ស្មើនឹង​ជីវិត​របស់គាត់ ដល់​ថ្នាក់​គាត់​បាន​បញ្ចេញ​អារម្មណ៍​ពិត​យ៉ាង​មុតមាំ​ដូច្នេះ​ថា​៖ «​ទោះបី​មិនបាន​ឃើញ​រូប​ចាស់ៗ តែ​ខួរក្បាល​នេះ មាត់​នេះ​ចង់តែ​ស្រែ​ករក​អូន ប្រពន្ធ​ជាទី​ស្រឡាញ់ បើ​មាន​ជាតិ​ក្រោយ​ពិតមែន បង​ប្រាថ្នា​គ្រប់ៗ​ជាតិ សូម​ឲ្យ​អូន​មាន​សុខភាព​ល្អ បានកើត​មកជា​ប្តី​ប្រពន្ធ មើលថែ​គ្នា ស្រឡាញ់គ្នា​រហូតដល់​ចាស់ជរា​កោង​ខ្នង ហើយ​បង​នៅតែ​ធ្វើជា​ប្តី​ល្អ​សម្រាប់​អូន​រហូត Soknath Darasina ព្រះអង្គម្ចាស់​អើយ មិនគួរណា​មក​បំបែក​គាត់ ពី​ខ្ញុំ​»​។ គាត់​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​បែបនេះ​ថា​៖ «​កាត់ចិត្ត​អ្វី​ទៅ ដែល​អ្នក​អាច​កាត់​បាន​…. ហើយ​មេត្តា​កុំ​សួរថា​ថ្ងៃក្រោយ យក​ឬ​មិន​យក ដឹង​ត្រឹម​ថា​រាល់ថ្ងៃ​ខ្ញុំ​មាន​ប្រពន្ធ​ដែលជា​ទីស្រឡាញ់​ហើយ ទោះបី​គាត់​មិនបាន​នៅ​ទៀត​ក៏ដោយ ខ្ញុំ​នៅតែ​រក្សា​តម្លៃ​គាត់​រហូត​…»​។ និង​នៅមាន​សារ​ជាច្រើន​ទៀត ដែល​លើកយក​រៀប​រាប់មិនអស់​។

​លើសពីនេះ អ្វីដែល​ខ្លោចចិត្ត​នោះ គឺ​ពេល​ឃើញ​វីដេអូ​បង្ហាញ​ចិញ្ចៀន ដោយ​បុរស​ខាងលើ​បាន​ភ្ជាប់​សារ​ដ៏​កំសត់​យ៉ាង​ដូច្នេះ​ថា​៖ «​សម្រាប់​អូន តែ​ពេល​អូន​ទម្ងន់ ពាក់​មិនត្រូវ អូន​ដោះ​ទុក​ហើយ​បង​ក៏បាន​យកមក​លាង​សម្អាត​ទុក ប៉ុន្តែ​ឥលូវ​នេះ​បង​មានតែ​ថែរក្សា​ទុក​សម្រាប់​កូនស្រី​ជាទី​ស្រឡាញ់​របស់​យើង ពាក់​នូវពេល​កូន​ធំ​ឡើង ត្រូវ​ដៃ​គាត់​»​។

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​បុរស​ជា​ប្តី​ដ៏​ល្អ​កម្រ​រក​ខាងលើ បាន​បង្ហោះ​រូបភាព និង​វីដេអូ​អនុស្សាវរីយ៍​ជាច្រើន ដោយ​ភ្ជាប់​សារ​រៀបរាប់​ជាមួយ​ក្តី​នឹករលឹក​ជាខ្លាំង និង​ជាពិសេស​មួយ​ម៉ាត់​ណា​ក៏​លើកសរសើរ​ផ្តល់​តម្លៃ​ឲ្យ​ប្រពន្ធ​ជានិច្ច ជាហេតុ​ធ្វើ​ឲ្យ​អ្នកនាង ពេជ្រ សោភា ទប់ចិត្ត​ពុំបាន ក៏បាន​បង្ហាញ​អារម្មណ៍​មួយ​នេះ​ថា «​ខ្ញុំ​មើល​ហើយ បេះដូង​ខ្ញុំ​ឈឺចាប់​ម្លេះ អាណិត​បងប្រុស​ណាស់ យ៉ាងណា​ត្រូវ​វឹង​មាំ​ណា​បង​ដើម្បី​កូន​បង​»​។

​ទន្ទឹមនេះ​ផងដែរ ឃើញថា​មាន​មជ្ឈដ្ឋាន​មហា​ជ​ជាច្រើន ក៏បាន​ចូល​ខ​មិន​លើកទឹកចិត្ត និង​សរសើរ​ចំពោះ​ទំហំ​នៃ​សេចក្តីស្រឡាញ់​របស់គាត់​ចំពោះ​ប្រពន្ធ ដែល​ក្នុងនោះ​គណនី​ម្នាក់​បាន​លើកឡើងថា​៖ «​ខ្ញុំ​គិតថា​លើ​លោក​នេះ​វា​គ្មាន​ស្នេហា​បែបនេះ​ទេ​គ្មាន​មនុស្ស​ប្រុស​បែប​នឹង​ទេ​តែ​ពេលដែល​ឃើញ​បង​ទាំងពី​ទើប​ខ្ញុំ​ដឹងថា​លើ​លោក​នេះ​ពិត​ជាមាន​ស្នេហា​ដែល​ពិតប្រាកដ បងប្រុស​ត្រូវតែ​រិ​ង​មាំ​ឡើង ដើម្បី​ថែរក្សា ផ្ដល់​ភាពកក់ក្ដៅ​ដល់​កូនស្រី​»៕ ដោយ​៖ លឹម ហុង​

 


×