Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ត្រូវ​ឃាត់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ យកលុយ​ដុល្លារ​ក្លែងក្លាយ​បង់ថ្លៃ​ផាកពិន័យ ឲ្យ​នគរបាល​ចរាចរណ៍ នៅ​គោលដៅ​ស្ពានដែក​ចំការ​ដូង

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ចរាចរណ៍​ប្រចាំការ បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ បាន​យកលុយ​ដុល្លារ​ក្លែងក្លាយ​បង់ថ្លៃ​ផាកពិន័យ​ច្បាប់​ចរាចរណ៍ ដោយសារ​ខ្លួន​បើកបរ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​នៅវេលា ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។

​នគរបាល​ចរាចរណ៍ ដែល​ឈរជើង​នៅ​គោលដៅ​ខាងលើ បាន​ឲ្យ​ដឹងថា មុន​ឈានដល់​ការឃាត់ខ្លួន គឺ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​រូបនេះ បាន​បើករថយន្ត Pirus មួយគ្រឿង ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ​ភ្នំពេញ 2BC-9125 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៣៧១ មកដល់​ចំណុច​ស្តុ​ប​អតីត​ស្ពានដែក ភ្លើងស្តុប​បាន​លោត​ពណ៌​ក្រហម ប៉ុន្តែ​ជននេះ​មិនបាន​ឈប់​ទេ គឺ​បាន​បើក​បំពាន​ភ្លើងស្តុប បត់​ឡើងទៅ​ផ្លូវ​២១៧ (​ផ្លូវ​ចំការ​ដូង​) ហើយ​កម្លាំង​នគរបាល​ចរាចរណ៍ ក៏​ចាប់​ផាកពិន័យ​តែម្ដង។

កំឡុងពេល​បង់ថ្លៃ​ផាកពិន័យ​ជនជាតិ​បរទេស​នោះ ក៏បាន​ប្រគល់​ក្រដាសប្រាក់​១០០​ដុល្លារ ប៉ុន្តែ​សមត្ថកិច្ច​គ្មាន​លុយរាយ​អាប់ ក៏បាន​យកទៅ​ដូរ​នៅ​ទីតាំង​ដូរ​លុយ ចំនួន​២​កន្លែង តែ​គេ​បញ្ជាក់ថា លុយ​នោះ​ជា​លុយ​ក្លែងក្លាយ ហើយ​សមត្ថកិច្ច​បានប្រគល់​ជូន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​នោះ​វិញ ស្រាប់តែ​រូបគេ​ទាញ​យកមក​ហែក​ចោល មុខ​នគរបាល ដោយ​មិន​ចង់​បង់ថ្លៃ​ផាកពិន័យ ដូច្នេះ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ប្រគល់​មក​ឲ្យ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​សួរនាំ​តែម្ដង​។ កម្លាំង​ជំនាញ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​កសាង​សំណុំ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×