កែប៖មន្ត្រីជំនាញ និងអាជ្ញាធរក្រុងរកឃើញបង្គាស្រស់ចំនួន១៥គីឡូក្រាមមានផ្ទុកសារធាតុគីមី(ចាហ៊ួយ) នៅផ្សារក្តាម ហើយយកទៅដុតកម្ទេចចោល បន្ទាប់មក អ្នកលក់បង្គាខាងលើក៏ត្រូវបានអប់រំ និងធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចឈប់យកបង្គាមានសារធាតុគីមីមកលក់បន្តទៀត ។
ស្នងការដ្ឋាននគរបាលខេត្តកែបបានឲ្យដឹងថា បង្គាស្រស់ចំនួន15គីឡូ ត្រូវបានកម្លាំងនគរបាលខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរក្រុង ដុតកម្ទេចចោល ក្រោយ រកឃើញមានផ្ទុកសារធាតុគីមី(ចាហ៊ួយ) នៅផ្សារក្តាម ក្រុង/ខេត្តកែប ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២០។
នគរបាលខេត្តកែប បានបញ្ជាក់ថា អ្នកលក់បង្គាខាងលើ ក៏ត្រូវបានអប់រំ និងធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចឈប់យកបង្គាមានសារធាតុគីមីមកលក់បន្តទៀត បើមិនរាងចាលនិងប្រឈមនិងការទទួលទោសចំពោះមុខច្បាប់៕ដោយ៖បញ្ញាស័ក្តិ