Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Wow ស្ងាត់ៗ​ពេជ្រ សូលី​កា និង​ស្វាមី​បង្កើត​ក្រុមហ៊ុនកាត់ដេរ​ក្នុងស្រុក​?

spot_img

​នៅមុននេះ​បន្តិច​អ្នកនាង ពេជ្រ សូលី​កា និង​ស្វាមី​បាន​បង្ហោះ​រូបភាព​មួយចំនួនខណៈ​កំពុង​ចុះ​កិច្ចព្រមព្រៀង​បង្កើត​ក្រុមហ៊ុនកាត់ដេរ​សម្លៀកបំពាក់​មួយ​ជាមួយ​ដៃគូរ​ពាក់ព័ន្ធ ដើម្បី​ផ្គត់ផ្គង់​ទីផ្សា​ក្នុងស្រុក ព្រមជាមួយ​ការសហការ​ពី​ផ្សារ​ទំនើប​អ៉ី​អន​គ្រប់​សាខា​ទទួលយក​ផលិតផល​របស់​អ្នកនាង​ដាក់តាំង​លក់​ផងដែរ​។

​ដោយ​អ្នកនាង​បាន​រៀបរាប់ថា «​ពិធី​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បង្កើត​ក្រុមហ៊ុន បុណ្យ “ BONH” ផលិត កាត់ដេរ និង​បង្កើត​ម៉ូត​សំលៀកបំពាក់​ដែលជា​ស្នាដៃ​របស់​កូន​ខ្មែរ ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងប្រទេស​។

​ក្រុមហ៊ុន​យើងខ្ញុំ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ក្រៅប្រទេស មេត្តា​ចូលរួម​ជួយ​គាំទ្រ​ផលិតផល​ក្រុមហ៊ុន​យើងខ្ញុំ ដើម្បី​លើកកម្ពស់​ផលិត​ខ្មែរ ស្នាដៃ​កូន​ខ្មែរ ចូលរួមចំណែក​ផ្តល់​ការងារ​ធ្វើ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ប្រាក់កម្រៃ​ដែលជា​ចំណូល​របស់​ក្រុមហ៊ុន​យើងខ្ញុំ នឹង​ត្រូវបាន​ចែករំលែក​…% ជួយ​ដល់​ក្មេង​កំព្រា​….​។

ចំពោះមុខ​នេះ ក្រុមហ៊ុន​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ជា​អនេក ដល់​ប្រធាន​គ្រប់គ្រង​ទីផ្សា​អី​អន​ម៉​ល ដែល​សម្រេច​ទទួលយក​ផលិតផល និង​ម៉ូត​សំលៀកបំពាក់​របស់​ក្រុមហ៊ុន​យើងខ្ញុំ ដើម្បី​ផ្គត់ផ្គង់​បម្រើ​ឲ្យ​ទីផ្សារ​របស់ខ្លួន​គ្រប់​សាខា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

​គួរបញ្ជាក់​ផងដែរ​ថា ស្វាមី​តារាចម្រៀង ពេជ្រ សូលី​កា គឺជា​អ្នក​ច្នៃ​ម៉ូត​សម្លៀកបំពាក់​មួយរូប​ដែលមាន​ទេពកោសល្យ​និង​ភាពល្បីល្បាញ​គួរសម​នៅក្រៅ​ប្រទេស​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×