Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មួយឈុត​ដ៏​អស្ចារ្យ​របស់ រឿង ណាត ក្រោម​ស្នាដៃ​ឆ្នៃ​ម៉ូត​របស់​កូន​ខ្មែរ​មួយរូប​

spot_img

​ភ្នំពេញ​៖ រូបថត​ប៉ុន្មាន​សន្លឹក​របស់ រឿង ណាត ដែល​ត្រូវបាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម បានធ្វើឱ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង និង​សរសើរ​មិន​ដាច់​ពី​មាត់ ដោយសារ​ឈុត​ដ៏​ស្រស់ស្អាត​ដែល​នាង​បាន​គ្រង​នោះ មិន​ត្រឹម​តែមាន​ភាព​ប្រណិត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បង្កប់​អត្ថន័យ និង​រំលេច​នូវ​សម្រស់​របស់​នាង​ថែម​មួយកម្រិត​ទៀត​។​

​ចំពោះ​អត្ថន័យ​នៃ​ឈុត​ដែល​បវរកញ្ញា​ឆ្នាំ​២០១៨ របស់​យើង​បាន​គ្រង​នោះ​គឺ ផ្នែក​ខាងលើ​នៃ​ឈុត យក​លំនាំ​តាម សម្លៀកបំពាក់​ល្បុ​ក្តោ​ខ្មែរ ចំណែកឯ​ផ្នែក​ខាងក្រោម ជ្រើស​យក​ប្រភេទ​ក្រណាត់​ហ៊ូ​ល​ដែលជា​ក្រណាត់​ខ្មែរ​យើង​ផងដែរ​។​

​គួរ​បញ្ជាក់ថា អ្នក​ច្នៃ​ម៉ូត​ឈុត​ដ៏​ប្រណិត​នេះ គឺជា​កូន​ខ្មែរ​ពិតៗ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Rose Davsen​។ ហើយ​ឈុត​នោះ​ត្រូវបាន​កញ្ញា រឿង ណាត គ្រង​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី Miss universe Cambodia 2020 ក្នុង​វគ្គ​Preliminary Show៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×