Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពិត​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា គឺ​បុរស​ម្នាក់​ដែល​លោក​មិន​ឲ្យ​តម្លៃ​

spot_img

​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​បច្ចុប្បន្នកំពុង​ជោគជ័យ​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​រហូតដល់​សល់​លុយ​រាប់លាន​ដុល្លារ បានសម្រេច​បង្ហាញមុខ​អ្នក​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់លោក​មកទល់​សព្វថ្ងៃនេះ ដែល​មិនមែនជា​អ្នក​នៅ​ឆ្ងាយ​ឯណា​ទេ តែ​ជា​បងប្រុស​បង្កើត​របស់​លោក​តែម្តង​ដែល​បាន​ដើរតួ​ជា​ម្តាយ​ផង​ឪពុក​ផង​ខណៈ​បងប្អូន​របស់លោក​បាន​ចាក​ចេញពី​គ្រួសារ​តាំងពី​អាយុ​ជាង​១០​ឆ្នាំ​ម្លេះ​។

​ដោយ​លោក​បាន​បង្ហោះ​នៅលើ​ទំព័រ​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់លោក​ថា «​តើ​បងប្អូន​ណាខ្លះ​មានរឿង​ដូច​ខ្ញុំ​? នៅក្នុង​គ្រួសារ​បន្ទាប់ពី​ឪពុកម្ដាយ​គឺ​បងប្រុស​នេះ​ដែល​ដើ​តួរ​ជា​ម្ដាយ​ផង​ជា​ឪពុក​ផង ព្រោះ​បងប្អូន​ខ្ញុំ​ចាក​ចេញពី​គ្រួសារ​តាំងពី​អាយុ​ជាង​១០​ឆ្នាំ​។ ចរិត​រឹងរូស​ងងក់​ធ្វើ​អ្វី​តាម​អំពើចិត្តនឹង​ឌឺដង​បងប្រុស​គឺ​ខ្ញុំ​នេះឯង មិនសូវ​ឲ្យ​តម្លៃ​បង​ខ្លួនឯង​ទេ កាល​នៅ​ធ្វើ​ការឈ្លោះគ្នា​ម្ដងៗ​បង​តែងតែ​ចាញ់​ខ្ញុំ​ជានិច្ច ហើយ​គាត់​តែងតែ​មក​យកចិត្ត​ខ្ញុំ​ទៀត ជាពិសេស​ពេល​ឈឺ​បងប្រុស​ស្ទុះស្ទា​រក​គ្រប់​មធ្យោបាយ​ដោះស្រាយ​ឲ្យ​ប្អូន​។ ពេល​ខ្ញុំ​បរាជ័យ​គាត់​គឺជា​អ្នក​លើក​ខ្ញុំ​ឱ្យ​ក្រោកឈរ ពេល​ខ្ញុំ​ធ្វើ​ខុស​គាត់​តែងតែ​តាម​តម្រង់ផ្លូវ​ខ្ញុំ​ជានិច្ច ទោះបី​គាត់​ត្រូវបាន​ខ្ញុំ​ធ្វើ​ឲ្យ​គាត់​ហូ​ទឹកភ្នែក​ក៏ដោយ បងប្រុស​ម្នាក់នេះ​ចិត្តធំ​ណាស់​ហ៊ាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ប្អូនៗ​»​។

​លោក​បន្តទៀតថា «​មកដល់ពេលនេះ​ទើប​ដឹងថា​ខ្ញុំ​ចាញ់​គាត់​គ្រប់យ៉ាង ចាញ់​ភាព​អត់ធ្មត់ ចាញ់​ភាព​ស្រលាញ់ ចាញ់​ភាព​តស៊ូ ចាញ់​ត្រង់​គាត់​ធ្វើ​អ្នកចាញ់​រហូត ចាញ់​ភាពកក់ក្ដៅ​ដែល​គាត់​លះបង់​ឲ្យ​ខ្ញុំ ចាញ់​ត្រង់​ខ្ញុំ​ខឹង គាត់​មិន​ខឹង​ខ្ញុំ ពេលនេះ​ទើប​ខ្ញុំ​ដឹងថា​ភាពកក់ក្ដៅ​ដែល​បងប្រុស​ផ្ដល់​ឲ្យ​មិនអាច​កាត់ថ្លៃ​បានទេ អ្នក​ដែល​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់ខ្ញុំ​គឺ​គាត់ គាត់​ជា​គ្រូបង្រៀន​ជាទី​ព្រឹក្សា​ដ៏​ពូកែ ​ជា​បងប្អូន​បង្កើត​នឹង​គ្នា តើ​អ្នក​ស្រណោះ​នឹក​គ្រា​ដែល​រត់​លេង​កាល​នៅ​តូចៗ​ឬ​អត់​? តើ​អ្នក​នឹកឃើញ​ពេល​ហូបបាយ​ជុំគ្នា​ឬទេ​? ហើយ​ពេលនោះ​យើង​មិនសូវ​មានអី​ហូប​ដែរ តើ​អ្នក​ស្រណោះ​ពេល​មើលថែ​គ្នា​ឬ​អត់​! ពាក្យ​ថា​បងប្អូន​បង្កើត​មានន័យ​ណាស់​បន្ទាប់ពី​ពុក​ម៉ែ ពេលនេះ​លុយ​និង​កិត្តិយស​មិនអាច​ផ្ដូ​រ​កាត់​ឈាម​បងប្អូន​បានទេ​»​។​

​គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​ក្រៅពី​ជោគជ័យ​លើ​ជំនួញ​អចលនទ្រព្យ ឧកញ៉ា ឡេង ណា​វ៉ា​ត្រា នៅមាន​មុខ​ជំនួញ​ជាច្រើន​ទៀត​ដែល​កំពុងដំណើរការ​ទៅ​យ៉ាង​ល្អ ដូចជា ផលិតកម្ម​ចម្រៀង​ដែលមាន​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ លោក​ខេ​ម តារា​រលក​ក្រោយ តន់ ច័ន្ទ​សី​ម៉ា ជាដើម​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×