Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រម​អនុញ្ញាត​ឲ្យ​ប្រពន្ធដើម​ត្រឡប់ទៅផ្ទះ​វិញ ក្រោយ​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា យោងតាម​បណ្តឹង​របស់​ប្រពន្ធចុង​

​ភ្នំពេញ​៖ មាន​ករណី​បុរស​ជា​ប្ដី​បាន​លែងលះគ្នា​ហើយ​ទៅ​រៀបការ​ប្រពន្ធ​ថ្មី ។ បន្ទាប់មក ប្រពន្ធដើម​ក៏​ទៅរក​រឿង​ដល់​រោងការ​ដើម្បី​ទាមទារ​ឲ្យ​ប្ដី​ជួយ​ដោះស្រាយ​បំណុល​ដែល​ខ្ចី​រួមគ្នា ។ ឥឡូវ​ឃើញ​តុលាការ​ខេត្តកណ្តាល​ចេញ​ដីកាចាប់ខ្លួន ប្រពន្ធដើម យកមក​ដាក់គុក យោងតាម​បណ្តឹង​របស់ ប្រពន្ធចុង ជា​អ្នកប្ដឹង​។​

​លោក​ផែង វណ្ណៈ បាន​លើកឡើងថា មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹងថា ករណី​ឈ្មោះ ហុក ស្រី​នុ​ច ដែល​សមត្ថកិច្ច​នាំខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន របស់​ចៅក្រម នួន វណ្ណៈ ត្រូវបាន​ចៅក្រម​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​តាំងពីព្រឹក​ម្ល៉េះ បន្ទាប់ពី​សាកសួរ​រួចហើយ ចៅក្រម​មិនបាន​ឃុំខ្លួន​ទេ តែ​បានដាក់​ឈ្មោះ ហុក ស្រី​នុ​ច ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ។ មូល​ហេតុដែល​ចៅក្រម​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន ព្រោះតែ​ឈ្មោះ ហុក ស្រី​នុ​ច មិន​ព្រម​ចូលខ្លួន​មក​បំភ្លឺ​តុលាការ​តាម​ការកោះហៅ ។​
សូម​រំលឹកថា​៖ ស្ត្រី​ម្នាក់​ដែល​ដឹក​ដៃ​កូន​ទៅ​ទាមទា​ប្តី​យកមក​រួមរស់ ជាមួយគ្នា​នឹង​សង្ឃឹមថា បានមក​មើលថែ​កូន តែ​មក ដល់ពេលនេះ​ក្មេង​តូច​នោះ ត្រូវ​កំព្រា​រងា ឥត​មេបា តែម្តង​ខណៈ​ម្តាយ​(​ប្រពន្ធដើម​)​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត កណ្តាល​ចុះ​អនុវត្តន៍​ដីកាចាប់ខ្លួន កាល​ព្រឹក​ថ្ងៃ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ខណៈ​ស្ត្រី​រូបនោះ កំពុង​អង្គុយ​លក់​ត្រី នៅ​ចំណុច​ស្តង់​លក់​ត្រី​មួយ កន្លែង​ស្ថិតក្នុង​ភូមិ​រកា​ខ្ពស់ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​កូន និង​ដោះបំណុល​គេ (​បំណុល​រួមគ្នា​ជាមួយ​អតីត​ប្តី​ដែល​លួច​ទៅ​រៀបការ​ប្រពន្ធ​ថ្មី​)​។

​ដើមបណ្តឹង​មានឈ្មោះ ទេស ស្រី​នាង អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ បាន​រៀបការ ជាមួយ​ឈ្មោះ​លី ច្រាយ ២៩ ឆ្នាំ កាល​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២០ ដែលជា​ប្តី​ដើម​របស់​ជន​ត្រូវ​ចោទ​។​
​ដោយឡែក​ជន​ត្រូវ​ចោទ ជា​ប្រពន្ធដើម​ឈ្មោះ ហុក ស្រី​ណុ​ច អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ទួល​ក្តី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​។ សមត្ថកិច្ច​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ ៨០២ ដប​.​នខ ចុះ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០ ២០ របស់លោក ជួន វណ្ណៈ ចៅក្រម​ស៊ើបសួរ នៃ សាលាដំបូង​ខេត្តកណ្តាល ។ ទើប​នៅវេលា​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ សមត្ថកិច្ច​ចំនួន​៨​នាក់ ចុះទៅ​ឃាត់ខ្លួន ស្ត្រី​រូបនោះ នៅ​ចំណុច​ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ពីបទ​រំលោភ​លើ​លំនៅឋាន និង​បរិហាកេរ្តិ៍​ជា សាធារណៈ ប្រព្រឹត្ត​នៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២០ ហើយ​ត្រូវបាន​បញ្ជូនទៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្តកណ្តាល ដើម្បី​បន្ត​នីតិវិធី​៕
​ដោយ​៖​បញ្ញា​ស័ក្តិ

×