Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជា​ទាហាន ឈ្មោះ ហុង លឹម​ហ៊ី បាន​បង្ក​ហឹ​ង្សា​ទៅលើ​ស្ត្រី​ម្នាក់ បណ្តាល​ឲ្យ​សន្លប់ ហើយ​រត់គេចខ្លួន​ចូល​បន្ទាយ​ទាហាន​

​កំពង់ស្ពឺ​៖ លោ​កក​ដួង តារា ជំនួយការ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​អនុរដ្ឋលេខាធិការ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ថ្លែងថា​ ​ទម្លាប់​វាយ​គេ​បង្ក​របួសស្នាម​រត់​ចូល​បន្ទាយ​យករួចខ្លួន​ត្រូវតែ​ឈប់​!​។​

​លោក​បាន​ថ្លែងបន្តថា មាន​ប្រជាពលរដ្ឋ​បានខ​ល​ប្រាប់​ខ្ញុំ​ថា មាន​បុរស​ម្នាក់​ជា​ទាហាន ឈ្មោះ ហុង លឹម​ហ៊ី បាន​បង្ក​ហឹ​ង្សា​ទៅលើ​មីង​ឈ្មោះ អ៊ិត រុំ អាយុ​៥៨​ឆ្នាំ បណ្តាលអោយ​គាត់​សន្លប់ ហើយ​បាន​ដឹក​មក​ព្យាបាល​នៅ​ពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង​។ មីង អ៊ិត រុំ សន្លប់​អស់​មួយ​ព្រឹក ហើយ​នោម​អត់​ចេញ​ទៀតផង​។ ករណី​ហឹ​ង្សា​នេះ គឺ​បណ្តាលមកពី ជនបង្ករ​ហេតុ ធ្លាប់មាន ទំនាស់​ដីធ្លី​ជាមួយ មីង អ៊ិត រុំ ដែល ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ជួយ​មីង ពីមុន​ម្តង​រួចមកហើយ​។

​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ភ្នំស្រួច បាន​សហការ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ ទៅ​អញ្ជើញ​ទាហាន​រូប​ស្រស់ មក​ដោះស្រាយ​ទទួលខុសត្រូវ តែ​គាត់​បាន​រត់​ចូល​បន្ទាយ ដែលមាន​មេបញ្ជាការ​ឈ្មោះ ឡាញ់ កៅ នៅ​កងរថក្រោះ អា​សេ​អូ​។ ការបង្ក​របួសស្នាម​លើ​អ្នកដទៃ គឺជា​បទល្មើស​ជាក់ស្តែង​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ? មិនមែនជា ការប្រព្រឹត្ត​បទល្មើស​យោធា​ទេ ? ហើយក៏​មិនអាច​ប្រើ តួនាទី​ទាហាន ក្នុងការ​គេចខ្លួន​ដែរ ….. ។​

​ទោះ​ជន​ប្រព្រឹត្តិ​ល្មើស បាន​ចូលទៅ​ពួន​ក្នុង​បន្ទាយ យករួចខ្លួន ឬ​ចូលទៅ​សុំទោស​មេ​មក​ដោះស្រាយ​ជាមួយ​ពលរដ្ឋ ក៏​ជន​នោះ មិនអាច​រួចផុត​ពី ការទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់​ឡើយ !!!!​។​

​បើ​បានធ្វើ​ខុស​ហើយ សូម​ចេញ​ខ្លួន​មក​ទទួលខុសត្រូវ​លើ​អ្នករងគ្រោះ ឲ្យ​ស័​ក្ត​សម​ជាទ​ហាន​មាន​វិន័យ ហើយ​កសាង​ខ្លួន​ឲ្យ​បានល្អ​ទៅ គឺ​ពលរដ្ឋ​នឹង​ស្រឡាញ់​ពេញចិត្ត​មិន​ខាន​។

​កុំ​ទម្លាប់​វាយ​បង្ក​របួសស្នាម​ដល់​អ្នកដទៃ ហើយ​គេច​រត់​ចូល​បន្ទាយ​យករួចខ្លួន​បែបនេះ មិនល្អ​ទេ​។ តើ​បងប្អូន​យល់​យ៉ាងណាដែរ​?

​យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់​និង​ស្នាមញញឹម និង សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×