ឧត្តរមានជ័យ ៖ កណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ បុកពីក្រោយគោយន្តកន្ត្រៃ ដែលខូចចតនៅលើចិញ្ចើមថ្នល់ បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវេលាម៉ោង១៩និង៥០នាទី លើផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិអូរតាម៉ែង ឃុំ-ស្រុកអន្លង់វែង ដោយ។
អ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុឈ្មោះ ហ៊ួត សាវ៉ាន់ ភេទប្រុស អាយុ៣៥ ឆ្នាំ រស់នៅភូមិអូរតាម៉ែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ម៉ូតូម៉ាកវ៉េវ ព័ណ៌ក្រហម សេរី២០១៦ គ្មានស្លាកលេខ ។ និង អ្នករួមដំណើរជាមួយម្នាក់ ឈ្មោះ សុខ ធួន ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្តាលឲ្យរងរបួសធ្ងន់ ។អ្នកបើកបរគោយន្ត មិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីគោយន្តខូច ហើយចតលើចិញ្ចើមថ្នល់ ពុំមានភ្លើងសញ្ញា និងដាក់មែកឈើជាសញ្ញាជិតពេក ។
សមត្ថកិច្ចបន្តទៀតថា ករណីនេះកម្លាំងជំនាញ បានចុះទៅកាន់កន្លែងកើតហេតុភ្លាម ជួយអន្តរាគមន៍យកជនរងគ្រោះទៅកាន់មន្ទីពេទ្យបង្អែកស្រុក និងធ្វើកំណត់ហេតុ និងដកហូតវត្ថុតាងមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖បញ្ញាស័កិ្ត