ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ និងកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកំលាំងសាលាសង្កាត់ ស្ទឹងមានជ័យទី១ ចុះត្រួតពិនិត្យរដ្ឋបាល នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ខមានជ័យ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងរកឃើញនូវ ក្រាមពណ៌សថ្លាចំនួន ២៧កញ្ចប់ (០៦កញ្ចាប់ថង់ធំល្មម និង២១ថង់តូច) សង្ស័យជាថ្នាំញៀននៅថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០២០ វេលា ម៉ោង១១និង៣០នាទី ។
ជនសង្ស័យចំនួន០៤នាក់រួមមាន ១-ឈ្មោះ អ៊ុក ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុនរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ០៤ ផ្លូវបេតុង ភូមិមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ខមានជ័យ រាជធានីភ្នំពេញ។ ២-ឈ្មោះ ប្រាក់ ផល្លា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុនរបរ សន្តិសុខក្រុមហ៊ុនប្រូតិច ស្នាក់នៅបន្ទប់ជួលលេខ០៤ ភូមិមានជ័យទី២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ខមានជ័យ រាជធានីភ្នំពេញ ។ ៣-ឈ្មោះ សៅ វ៉េងហាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិត ប្រាដក ស្នាក់នៅផ្ទះជួល ផ្លូវបេតុ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ខមានជ័យ រាជធានីភ្នំពេញ។ ៤-ឈ្មោះ រស់ សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះលេខ៣០៩ ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ខ មានជ័យ រាជធានីភ្នំពេញ។ វត្ថុតាង និងសម្ភារដកហូតរួមមាន៖ ១-ក្រាមពណ៌សថ្លាចំនួន ២៧កញ្ចប់ (០៦កញ្ចាប់ថង់ធំល្មម និង២១ថង់តូច) សង្ស័យជាថ្នាំញៀន ។ ២-កូនថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន ។ ៣-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ៤-ម៉ូតូ០១គ្រឿងម៉ាកសង់ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ1E ពោធិ៍សាត 0272 និងកាបូកស្ពាយពណ៌សូកូឡា០១។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ ឃាត់ខ្លួន នៅអធិការដ្នាននគរបាលខណ្ខមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ