Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​អន្តរាគមន៍​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជា ច​យ មុខសញ្ញា​ឆក់​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់​កាលពី​ម្សិលមិញ​

​ភ្នំពេញ​៖ កម្លាំង​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ និង កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជា ច​យ មុខសញ្ញា​ឆក់​ទូរស័ព្ទ នៅវេលា​ម៉ោង​០០​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។​

​ករណី​ឆក់​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់ បានកើត​ហេតុ ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលា​ម៉ោង​១២​និង​២០​នាទី នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវ​មុ​នី្ន​រ៉េត ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ឈ្មោះ ជា ច​យ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ​ជនជាតិខ្មែរ ទីលំនៅ​មិន​ពិតប្រាកដ មុខរបរ រើស​អេតចាយ (​ឃាត់ខ្លួន មាន​ផ្ទុក​សារធាតុ​ញៀន​) ។​

​ជនរងគ្រោះ​ឈ្មោះ គីម ចាន់ណា ភេទ​ស្រី អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​អាយ​អេ​ហ្វ​អាយ ។

​វត្ថុតាង​មាន ៖​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​សេ​វេន​ផ្លើស ពណ៌​ស​ចំនួន​០១​គ្រឿង (​ជា​របស់​ជនរងគ្រោះ )​និង ដែក​មុខស្រួច​ចំនួន​៣​ដើម​, សោ​ទីប​លេខ​៨​ចំនួន​១​ដើម​, កូនសោ​ម៉ូតូ​ចំនួន​១ (​ជា​របស់​ជនសង្ស័យ​) ។​

​នគរបាល​ប៉ុស្តិ៍​បាន​រៀបរាប់​ពី​ហេតុការណ៍​ថា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១២​និង​២០​នាទី នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវ​មុ​នី្ន​រ៉េត ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​(​ចំណុចកើតហេតុ​) ជនរងគ្រោះ​ឈ្មោះ គីម ចាន់ណា ភេទ​ស្រី អាយុ ២០ ឆ្នាំ បាន​យក​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​សេ​វេន​ផ្លើស ពណ៌​ស ស៊ីម​កាត​លេខ ០១៥ ៥៤២៩៥៨ ឈរ​និយាយ​ជាមួយ​មិត្ត​ភ​ក្កិ ពេលនោះ​ជនសង្ស័យ​ឈ្មោះ ជា ច​យ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ បាន​ដើរមក​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​អាយ​ហ្វូ​ន​សេ​វេន​ផ្លើស ពណ៌​ស របស់​ជនរងគ្រោះ​ឈ្មោះ គីម ចាន់ណា រត់គេចខ្លួន​បាត់ ហើយ​ជនរងគ្រោះ​ឈ្មោះ គីម ចាន់ណា បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១​ឲ្យ​ស្រាវជ្រាវ​រក ។

​លុះ​មកដល់​វេលា​ម៉ោង​០០​និង​៣០​នាទី​រំលងអធ្រាត្រ ថ្ងៃទី​១៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ កម្លាំង​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជា ច​យ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ យកមក​សាកសួរ​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១​ចាត់ការ​តាម​នីតិវិធី​តែម្តង ។​

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ជា ច​យ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×