Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​ការពិតហើយ​ជុំវិញ​ព័ត៌មាន​ដែលថា មាន​គេ​ដាក់​ថ្នាំ​សណ្តំ​ដោះយក​ទ្រព្យសម្បត្តិ​អស់ពី​ខ្លួន នៅ​ផ្សារ​ដើម​អំពិល ស្រុក​សំពៅ​លូន​

spot_img

​បាត់ដំបង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ​២០២០​នេះ មានការ​ភ្ញាក់ផ្អើល​មួយ​បន្ទាប់ពី​ស្ត្រី​ម្នាក់​ឈ្មោះ (​ស​.​ន​) អាយុ​៣០​ឆ្នាំ រស់នៅ​ស្រុក​សំពៅ​លូន បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​ពី​ករណី​ដែលមាន​ក្រុម​ជនសង្ស័យ​នាំទៅ​ចែក​មាស ចែក​ប្រាក់ ដែល​គេ​រើស បាន​ហើយ​នៅ​ទីបំផុត​ខ្លួន​គាត់​ទទួលបាន​(​សំណ​សុទ្ធ​) មួយ​កូន​ថង់ នៅ​ចំណុច​ផ្សារ​ដើម​អំពិល ក្នុង​មូលដ្ឋាន​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។

​បន្ទាប់ពី​បញ្ហា​នេះ​កើតឡើង​ភ្លាមៗ អ្នកប្រើប្រាស់​បណ្តាញ​សង្គម បានធ្វើការ​ផ្សព្វផ្សាយ ចែករំលែក​យ៉ាងសកម្ម​អំពី​រឿងនេះ​ដោយ​ថា ជា​ករណី​ជនសង្ស័យ​ដាក់​ថ្នាំ​សណ្តំ ដោះយក​ទ្រព្យសម្បត្តិ​ពី​ជនរងគ្រោះ​ទៅវិញ ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ខ្វះ​ហេតុផល​គ្រប់គ្រាន់ ជាហេតុ​នាំ​បង្ក​ទៅជា​បាតុភាព (​បង្ក​ការភ័យខ្លាច​និង​បង្កើតឱ្យមាន​ភាព​អាប់អួរ​) នៅក្នុង​បរិយាកាស​សង្គម​ទៅវិញ​។

​ដោយ​ពិនិត្យឃើញ​ស្ថានភាព​បែបនេះ អនុវត្តតាម​មតិ​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រុក​សំពៅ​លូន បាន​ដឹកនាំ​ធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ​ជាបន្ទាន់ ហើយ​ទីបំផុត​ទៅ​ទើប​ដឹង​ច្បាស់​ថា ការពិតជា​រឿង​ក្រុម​ជនសង្ស័យ​ដើ​តួ​ជា​អ្នក​រើស​បាន​កាបូប​មាសប្រាក់ ហើយ​បានឱ្យ​ជនរងគ្រោះ​ឃើញ រួច​ឈានទៅដល់​ការកំណត់​បែងចែក​គ្នា នៅ​ទី​កំបាំង​ពី​បក្ខ​ពួកគេ​ដែល​ដើរតួ​ជា​ម្ចាស់​កាបូប​ប្រាក់​នោះ ។ អ្វីដែល​ត្រូវបាន​មកជា​ចំណែក​របស់​ជនរងគ្រោះ​គឺ ជា​គ្រាប់ (​សំណ​សុទ្ធ​) ដែល​គេ​ច្រក​ក្នុង​ថង់​ក្រណាត់​ពណ៌​ក្រហម បន្លំ​ថា​ជា​គ្រឿង​ខ្សែក រីឯ​ចំណែក​ដែល​ក្រុម​ជនសង្ស័យ​ទទួលបាន​ពី​ជនរងគ្រោះ​គឺ មាន​ខ្សែក ខ្សែដៃ ចិញ្ចៀន កងដៃ ប្រាក់​បាត ប្រាក់រៀល​និង​ទូរស័ព្ទដៃ​ផង សរុប​ប្រមាណ​៨,១០០,០០០​រៀល (​ប្រាំបី​លាន​និង​មួយ​សែន​រៀល​) រួច​គេចខ្លួនបាត់ ។

​លោក​អធិការ​ស្រុក​សំពៅ​លូន បាន​បញ្ជាក់ថា ករណីនេះ​មិនមែនជា​កណី (​ដាក់​ថ្នាំ​សណ្តំ​អ្វី​នោះទេ​) ហើយ​ករណីនេះ​ក៏​មិនមែនជា​ករណី​ថ្មី​អ្វី​ដែរ តែ​ជា​ករណី​ចាស់​ធ្លាប់​កើតមាន​យូរហើយ តែ​យូរៗ​មាន​ម្តង នៅពេល​ណាមួយ​ដែល​ជនរងគ្រោះ មាន​ចេតនា​ចង់បាន​ចំណែក​ពី​ល្បិចកល​របស់​ក្រុម​ជនសង្ស័យ​ទាំងនេះ​។ លោក​អធិការ​សូម​ធ្វើការ​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ នៅ​មូលដ្ឋាន​សូម​កុំឱ្យ​ចាញ់បោក​ល្បិចកល​បែបនេះ​ទៀត ។

​ទោះជា​យ៉ាងនេះ​ក្តី មុខសញ្ញា​ក្រុម​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ខាងលើ​មាន​ភិនភាគ អាច​កត់សម្គាល់​បាន​ខ្លះ​ហើយ ដែល​បញ្ហា​នេះ សមត្ថកិច្ច​លោក​នឹង​ចាត់វិធានការ​ស្រាវជ្រាវ បន្ត​តាម​នីតិវិធី​បន្ត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×