Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​អ្នកដំណើរ​កា​ពី​តូ​ល បុក​ពីក្រោយ​រថយន្តស្ទូច គាប​ជាប់​មនុស្ស​៤​នាក់​ក្នុង​រថយន្ត​

​ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ដឹក​អ្នកដំណើរ​កា​ពី​តូ​ល និង​រថយន្ត​ស្ទួ​ច បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៤​នាក់​រងរបួស​ធ្ងន់ និង​ស្រាល និង​មាន​អ្នក​គាប​ជាប់​នៅក្នុង​កាប៊ីន​រថយន្ត​ផងដែរ​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​កើតឡើង​កាលពី​ម៉ោង​១២​និង​២០​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅ​ផ្លូវជាតិ​លេខ​៦ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​
នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ រថយន្ត​កា​ពី​តូ​ល​ដឹកនាំ​ដំណើរ​ពី​ខេត្តកំពង់ចាម​មក​រាជធានី​ភ្នំពេញ បើកបរ​ក្នុង​ល្បឿន​លឿន​លុះ​កន្លែងកើតហេតុ​ខាងលើ ក៏បាន​បើក​បុក​ពី​ខាងក្រោយ​រថយន្តស្ទូច​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​រថយន្ត​កា​ទី​តូ​ល​រង​ការខូចខាត​ផ្នែក​ខាងមុខ និង​រួញ​គាប​ជាប់​មនុស្ស​នៅក្នុង​នោះ​ចំនួន ៤​នាក់ (​ប្រុស ៣​នាក់ ស្រី ១​នាក់​) រងរបួស​។ ប៉ុន្តែ​មិនមាន​អ្នកស្លាប់​នោះទេ​។
​មនុស្ស​ដែល​គាប​ជាប់​នៅក្នុង​រថយន្ត​ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​គាស់​យក​មនុស្ស​ចេញ រួច​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ជាការ​កត់សម្គាល់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នាពេល​កន្លងមក គឺ​ដោយសារតែ​អ្នកបើកបរ​ធ្វេសប្រហែស បើកបរ​ក្នុង​ល្បឿន​លឿន និង​ពិសា​សរ​គ្រឿង​ស្រវឹង​ពេល​បើកបរ​។ កត្តា​ទាំងនេះហើយ​ដែលជា​ហេតុ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឲ្យ​មានការ​ស្លាប់បាត់​បង់ជីវិត រងរបួស និង​បាត់បង់​ទ្រព្យសម្បត្តិ​។ ហេតុ​អ្នក​អ្នកបើកបរ​គួរ​ប្រុងប្រយ័ត្ន​និង​ជៀសវាង​កុំ​ពិសា​គ្រឿង​ស្រវឹង​ពេល​បើកបរ​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​ដោយសារ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕​

ដោយ៖CEN

×