ភ្នំពេញ៖បុរសម្នាក់បើករថយន្តទាំងខ្លួនស្រវឹងទៅបុករឺម៉កកង់បីដែលចតស្ងៀមបណ្តាលឲ្យបុរសជាម្ចាស់កង់បីរងរបួសស្រាល ចំណែកឯកង់បីខូខាតទាំងស្រុង ។ ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង៣ និង២៥នាទី ថ្ងែទី១៩ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ217 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានរថយន្ត RANGE ROVER ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2AM5996 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏បើកបុករឺម៉កកង់បីពីក្រោយ បណ្តាលឲ្យរឺម៉កកង់បីវិលមួយជុំ និង ម្ចាស់កង់បីរងរបួសស្រាល ចំណែកឯសម្ភាររងខូចខាតទាំងស្រុង។
ក្រោយពេលកើតហេតុ ក៏ឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការវាស់វែង និងយករថយន្តបង្ក និងរឺម៉កកង់បី យកមកដាក់គៀនដើម្បីឲ្យភាគីទាំងសងខាងនិយាយចរចាគ្នា និងដោះស្រាយគ្នាតាមក្រោយ៕ ដោយ៖មីដា ផាន់ណា