Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យាយ​តយ ហាម​មិនឱ្យ​បុគ្គលិក​ហៅ​អ្នកលេង​ហ្វេ​សបុ​កថា​ម៉ែ ប្រយ័ត្ន​ឈើ​ជ្រុង ព្រោះ​ម៉ែ​ពិត​ខំ​បង្កើត​អស់​ឈាម​ទាំង​ថ្លុក​

spot_img

​អ្នកនាង​ដួង​ច័ន្ទ រហស្សនាម​យាយ​តយ ដែល​អ្នកលេង​បណ្តាញ​សង្គម​ភាគច្រើន​ស្គាល់​តាមរយៈ​វីដេអូ​កំប្លុកកំប្លែង
​ថ្មីៗ​នេះ​បានចេញ​វីដេអូ​ខ្លី​មួយ កំប្លែង​តែ​បង្កប់ន័យ​ចាក់​ដោត​ដល់​អ្នកលេង​បណ្តាញ​សង្គម​ដែល​ចូលចិត្ត​ហៅ​គេ​ថា​ម៉ែ​។​

​តាមរយៈ​វីដេអូ​ខ្លី​ដែល​អ្នកនាង​ដួង​ច័ន្ទ ហៅ​យាយ​តយ បង្ហោះ​ក្នុង​គណនី TikTok របស់ខ្លួន​បាន​រៀបរាប់​បែប​កំប្លែង​តែ​បង្កប់​អត្ថន័យ​យ៉ាងដូច​ច្នេះ​ថា «​ខ្លួន​ឆ្ងល់​រឿង​មួយ ម៉េច​បានជា​អ្នកលេង TikTok និង Facebook ឥឡូវ​ចូលចិត្ត​ហៅ​គេ​គ្រប់គ្នា​ថា​ម៉ែ​?? ហើយ​បាន​ហាម​បុគ្គលិក​របស់ខ្លួន​មិនឱ្យ​ហៅ​អ្នកដទៃ​ថា​ម៉ែ ព្រោះ​ពាក្យ​ថា​ម៉ែ​មួយ​ម៉ា​ត់វា​ធ្ងន់​ណាស់ ខំ​បង្កើត​យើង​មក​អស់​ឈាម​ទាំង​ថ្លុក​មិនមែន​គ្រាន់តែ​ចូលចិត្ត​គេ ហៅ​គេ​ថា​ម៉ែ​នោះទេ​។ មួយវិញទៀត​បើ​ថា​ស្រឡាញ់​ឬ​គោរព​គេ អាច​ហៅ​គេ​ថា​បង ឬ​Idol តែ​ហាម​ហៅ​ម៉ែ​ប្រយ័ត្ន​ឈើ​ជ្រុង ឱ្យដឹងថា​ម៉ែ​យើង​មួយណា​ផង​កុំ​ចេះតែ​ហៅ​ផ្តេសផ្តាស​»​។​
​ក្រោយ​បង្ហោះ​ភ្លាម វីដេអូ​នោះ​ទទួលបាន​ការគាំទ្រ​ជាច្រើន​ពី​អ្នកលេង​សង្គម TikTok ដោយ​នាំគ្នា​ចូលមក​ខ​មិន​ថា បង​និយាយ​ត្រូវ​ណាស់​, ត្រូវចិត្ត​ណាស់​, ត្រូវ​ទៀតហើយ​ចែ​តយ ចំណែក​អ្នកខ្លះ​ក៏បាន​ខ​មិន​ថា គាំទ្រ​សំដី​បង ពាក្យ​ថា​ម៉ែ​ទោះ​មិនបាន​បង្កើត​យើង យ៉ាងហោចណាស់​ធ្លាប់ជួយ​ជីវិត​យើង ឬ​អាចជា​អ៊ំស្រី​ធំ ឬ​លោកយាយ នោះ​ប្រហែល​យើង​អាច​ហៅ​បាន​។ តែ​ពិត​មិន​យល់​មនុស្ស​សម័យនេះ​។​

​គួរ​បញ្ជាក់ថា ការលើកឡើង​បែបនេះ កើតឡើង​ស្របពេល​គេ​សង្កេតឃើញថា បច្ចុប្បន្ន​អ្នកលេង​បណ្តាញ​សង្គម​ឥឡូវ​ហាក់​រអិលមាត់​ក្នុង​ការហៅ​មនុស្ស​គ្រប់គ្នា​ថា​ម៉ែ ទាំង​មិន​ត្រូវជា​អ្វី​និង​គ្នា​ទាល់តែសោះ ជាពិសេស​គឺ​អ្នកលក់​អន​ឡាញ​ល្បីៗ តារា​សម្តែង តារា​ហ្វេ​ស​បុក តារា TikTok ជាដើម ឱ្យតែ​ល្បី​ឱ្យតែ​ខ្លួន​ចូលចិត្ត​ក៏​តាំង​ហៅ​គេ​ថា​ម៉ែ​ពេញៗ​មាត់​តែម្តង​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×