ភ្នំពេញ៖ ក្រុមកម្មករជនជាតិចិនប្រមាណជា ៤០នាក់ ដែលបម្រើការងារនៅការដ្ឋានសំណង់របស់ក្រុមហ៊ុន ជិន យ៉ាស៊ីង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បាននាំគ្នាមកតវ៉ានៅមុខស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ដើម្បីសុំអន្តរាគមន៍ពីស្ថានទូតរឿងក្រុមហ៊ុនមិនបើកប្រាក់ខែឲ្យពួកគេ។
នៅក្នុងប្រមូលផ្ដុំរបស់ក្រុមកម្មករជនជាតិចិននៅពីមុខស្ថានទូតចិន គឺពួកគេបានធ្វើការឈរលើកបដាតវ៉ាទាមទារ ស្នើសុំឱ្យស្ថានទូតចិនជួយធ្វើអន្តរាគមន៍ទៅក្រុមហ៊ុន ជិន យ៉ាស៊ីង ដែលមិនទាន់បានបើកប្រាក់ខែឱ្យពួកគាត់ទាំងអស់គ្នា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០ រហូតមកដល់ពលនេះ។
ចំពោះការស្វែងរកអន្តរាគមន៍ពីស្ថានទូតចិន គឺនៅមិនទាន់ទទួលបានលទ្ធផលដំណោះស្រាយនៅឡើយទេ៕ដោយ៖CEN