Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹក​សត្វ​ក្រួច​ជាង​១​តោន ពី​វៀតណាម តាម​ច្រក​ព្រែក​ចាក ទើប​សមត្ថកិច្ច​បង្ក្រាប​បាន​នៅភ្នំពេញ

​ភ្នំពេញ​៖ ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ​របស់​អគ្គនាយកដ្ឋានសុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម បាន​ស្ទាក់​បង្ក្រាប​រថយន្ត​មួយគ្រឿង​ដែល​ដឹក​សត្វ​ក្រួច ចំនួន​៥០​កេស ទម្ងន់​១,៥​តោន ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដឹក​ពី​ប្រទេស​វៀតណាម ចូលមក​កម្ពុជា នៅ​ចំណុច​ជាតិ​លេខ​៣ ក្នុងភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ម៉ោងជាង​១​រំលងអធ្រាត្រ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​ក្រុមការងារ​រ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ បាន​ចុះ​ស្ទាក់ចាប់​រថយន្ត​១​គ្រឿង ម៉ាក HYUNDAI ពណ៌​ស ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ​ចំណុះ​៣,៥​តោន ពាក់​ផ្លាកលេខ​កំពត 3A-0970 ដឹក​សត្វ​ក្រួច ចំនួន​៥០​កេស​ស្មើនឹង​១.៥០០​គីឡូក្រាម ដែល​បាន​ដឹក​ចេញ​មកពី​ប្រទេស​វៀតណាម ចូលមក​ប្រទេស​កម្ពុជា តាម​ច្រក​ព្រែក​ចាក ខេត្តកំពត ឆ្ពោះទៅ​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ដោយ​គ្មាន​លិខិតអនុញ្ញាត ដឹកជញ្ជូន​សត្វ ពី​ក្រសួងកសិកម្ម​៕​ដោយ៖បញ្ញាស័ក្តិ

 

×