ភ្នំពេញ ៖ ឆេះផ្ទះល្វែងក្នុងបុរីពិភពថ្មីចំការដូង ប៉ុន្ដែមិនបានរីករាលដាល ដល់ផ្ទះអ្នកជិតខាងនោះទេ ដោយកម្លាំងសមត្ថកិច្ចចេញជួយអន្ដរាគមន៍ទាន់ពេល ដោយគ្រាន់តែបំផ្លាញទ្រព្យសម្បតិ្ដ អស់មួយចំនួនប៉ុណ្ណោះ។ ដោយឡែក សម្រាប់មូលហេតុវិញ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សន្និដ្ឋានជំហ៊ានដំបូងថា អាចបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២១និង២០នាទី ថ្ងៃព្រហស្បត៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងបុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ត្រីការិយាល័យអគ្គិសភ័យបានឲ្យដឹងថាម្ចាស់ផ្ទះមិននៅ មូលហេតុ ឆ្លងចរន្តអគ្គិសនី។ ផ្ទះថ្មបេតុងទំហំ៤ម៉ែត្រគុណ១២ម៉ែត្រ។ សម្ភារៈខូចខាតឆេះម៉ូតូ២គ្រឿងនឹងសម្ភារៈមួយចំនួន។
ក្នុងប្រតិបត្តិការជួយអន្តរាគមន៍កម្លាំងជំនាញបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២គ្រឿង ស្មើនឹង ៨ម៉ែត្រគូប ៕ ដោយ ៖ បញ្ញាស័ក្តិ