កំពង់ចាម ៖ ដុតធូបសែនចូលឆ្នាំចិន ហើយធ្លាក់កម្ទេចធូប មកលើពូក ហើយឆាបឆេះរនាបផ្ទះនិងធ្លាក់កម្ទេចភ្លើងមកលើគ្រឿងបន្លាស់ឡានចាស់ៗ ទុកក្រោមផ្ទះ ហើយត្រូវបានកម្លាំងនគរបាលអគ្គីភ័យចេញអន្តរាគមន៍គ្រប់គ្រងបាន ហើយភ្លើងក៏បានរលត់វិញដោយប្រើទឹកអស់១ឡាន នៅវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ស្ថិតនៅក្បែរសាលាចិន ផ្លូវមាត់ទន្លេ ក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ក្រោយពីទទួលបានព័ត៌មានថាមានអគ្គិភ័យកើតឡើងភ្លាមលោកឧត្តមសេនីយ៍ស្នងការបានបញ្ជាឲ្យរថយន្តអគ្គិភ័យចំនួន២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ន ឌីន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យ សហការជាមួយកម្លាំងអធិការក្រុងកំពង់ចាមនិងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានចេញប្រតិបត្តិការពន្លត់។ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហេង ឥទ្ធិរិទ្ធ អាយុ៤០ឆ្នាំ ។
ស្នងការនគរបាលខេត្តកំពង់ចាមសូមរំលឹកនិងដាស់តឿនបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យ ដោយរដូវនេះជារដូវប្រាំងងាយទទួលរងគ្រោះដោយអគ្គិភ័យដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋមុននិងចាកចេញពីលំនៅដ្ឋានសូមពន្លត់ភ្លើងចង្ក្រាន ទាន ធូប និងបិទចរន្តអគ្គិសនីផង ៕ ដោយ៖បញ្ញាស័ក្តិ