Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស សម្របសម្រួល​ឲ្យ​ស្ត្រី កំពុង​រស់នៅ​ប្រទេស​ចិន បាន​ជួប​សន្ទនា​ជាមួយ​ក្រុមគ្រួសារ បន្ទាប់ពី​បង្ហោះ​ឃ្លី​ប​វីដេអូ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​

​ភ្នំពេញ​៖​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ពិនិត្យឃើញថា កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ah Phalla ដែល​កំពុង​រស់​នៅឯ​ប្រទេស​ចិន បានធ្វើ​ខ្លឹមសារ អម​ជាមួយ​ឃ្លី​ប​វីដេអូ បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក អំពាវនាវ​ចង់​ជួប​សន្ទនា​ជាមួយ​កូនស្រី​ដែល​កំ​រស់នៅ​ប្រទេស​កម្ពុជា​តាមរយៈ​ទូរស័ព្ទ​។​

​ដោយ​យល់​ពី​ទំហំ​នៃ​សេចក្តី​នឹករលឹក​របស់​ម្ដាយ​ចំពោះ​កូន ដែល​បាន​បែក​គ្នា​រយៈពេល​ជាង​៧​ឆ្នាំ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ចាត់តាំង​មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ប្រភព​ពិតប្រាកដ​នៃ​ព័ត៌មាន និង​អនុវត្ត​ជំនាញ ។​

​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​រកឃើញ​ឈ្មោះ គឹម ថា​វី អាយុ​៥៧​ឆ្នាំ មុខរបរ គប់​ប៉េងប៉ោង​នៅក្នុង​សួន​កម្សាន្ត​ចំការ​ព្រីង ស្នាក់​នៅផ្ទះ​លេខ ២២​សេ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​ទូរស័ព្ទ​លេខ 096 95 94 453 ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច អ្នក​មីង ឌី ថា​វី បាន​បញ្ជាក់ថា ស្ត្រី​ដែល​បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​ពី​ប្រទេស​ចិន​មក​នោះ មានឈ្មោះ ឌី លី​គុន អាយុ​៣២ ឆ្នាំ ត្រូវជា​កូនប្រសា​ក៏ប៉ុន្តែ​បាន​លែងលះគ្នា​ជាមួយ​ប្តី​ចាប់តាំងពី​កូនស្រី​ឈ្មោះ ទូច លីហ្សា អាយុ​បាន​១​ឆ្នាំ ដែល​បច្ចុប្បន្ននេះ​កូនស្រី​រូបនោះ​មាន​អាយុ​៨​ឆ្នាំ​ហើយ និង​កំពុង​រស់នៅ​ក្នុងបន្ទុក​គ្រួសារ​របស់គាត់ ។​

​តប​តាម​សំណូមពរ​ស្ត្រី​ជា​ម្ដាយ​ដែល​ទទួល​ចង់​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​កូនស្រី​របស់ខ្លួន កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ខិតខំ​សម្របសម្រួល​ជូន​ក្រុមគ្រួសារ​បាន​ជួប​ជជែក​គ្នា​តាម​ទូរស័ព្ទ​បាន​ដោយ​ជោគជ័យ​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី បាន​សង្កត់ធ្ងន់ថា នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នឹង​ខិតខំ​ដោះស្រាយ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ទាំង​ការផ្ដល់សេវា​ការងារ​ជំនាញ​ដោយផ្ទាល់ និង​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាធារណជន​ដែល​បាន​សហការ​ផ្ដល់ព័ត៌មាន​ក្នុងការ​ចូលរួមចំណែក​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក៏ដូចជា​ការចូលរួម​ចំណែក​ក្នុង​ការងារ​យុត្តិធម៌​សង្គម​នៅ​កម្ពុជា ជាមួយ​កងកម្លាំង​នគរបាលជាតិ​នៅ​ទូទាំងប្រទេស ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×