ភ្នំពេញ÷អាសូរណាស់យុវជនប្រុសស្រីពីរនាក់ជាគូដណ្តឹងជិតរៀបការត្រូវបានរថយន្តបើកមកបុកដើមស្វាយបាក់មួយដើមរួចជ្រុលទៅបុកចំកន្លែងដែលពួកគាត់កំពុងតែដេកយាមនៅមុខសំយ៉ាបផ្ទះក្រុមហ៊ុន ផាស ស្អាប់ពេញទំហឹងបណ្តាលឲ្យស្លាប់បុរសម្នាក់និងស្ត្រីម្នាក់ទៀត រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះដែលកើតឡើងនៅវេលាម៉ោង ១១ និង ៣០ នាទីយប់ត្រូវនឹងថ្ងៃសៅរ៍ទី ២១ ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែ ២ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញយុវជនប្រុសស្រីពីរនាក់ត្រូវជាគូដណ្តឹងបានបម្រើការងារជាសន្តិសុខដេកយាមនៅសំយ៉ាបមុខក្រុមហ៊ុនផាស ស្អាប់ ខណៈពេលដែលមេឃកំពុងតែភ្លៀងធ្លាក់ ស្រាប់តែមួយសន្ទុះមកគេឃើញបុរសម្នាក់បើករថយន្តម៉ាកកាមរីហាយព្រីតមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 2AT 7334 ធ្វើដំណើរក្នុងទិសដៅពីកើត មកលិចក្នុងល្បឿនមកដល់ផ្លូវកោងមិនបង្អង់ក៏បួងចង្កូតមិនផុតទៅបុកដើមស្វាយបាក់មួយដើមរួចជ្រុលទៅបុកសន្តិសុខប្រុសស្រីពីនាក់ត្រូវជាគូដណ្តឹងបណ្តាលឲ្យស្លាប់បុរសម្នាក់រីឯស្ត្រីម្នាក់ទៀតត្រូវបញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ចំណែកឯជនបង្ក ម្ចាស់រថយន្តវិញត្រូវសមត្ថកិច្ចឃាត់បាន។
អ្នកស្លាប់មានឈ្មោះ សៀកជោគជ័យ ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរជាសន្តិសុខ ក្រុមហ៊ុន ផាសស្អាប់ មានស្រុកកំណើត នៅភូមិ ទន្លេជ្រៃ ស្រុកពារាំង ខេត្តព្រៃវែង។
ចំណែកនាក់រងរបួសត្រូវជាគូដណ្តឹង មានឈ្មោះ សុខ គន្ធា ភេទស្រី អាយុ១៩ ឆ្នាំ ស្រុកកំណើតនៅខេត្តក្រចេះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញទំនាក់ទំនងទៅខាងចរាចរណ៍ក្រុងឱ្យចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនិងធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សា មេត