Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ព្រុស​បុក​បង្កាន់ដៃស្ពាន​ក្រឡាប់ បង្ក​ជា​អគ្គិភ័យ​ឆេះ​ខ្ទេច​

spot_img

​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ព្រុស​មួយគ្រឿង បើក​បុក​បង្កាន់ដៃស្ពាន​បណ្ដាល​ឲ្យ​ក្រឡាប់ បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​២២ និង​៥៤​នាទី​យប់ នៅ​ថ្ងៃអាទិត្យ ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​មន្ត្រីនគរបាល​ខណ្ឌដង្កោ បាន​ឲ្យ​ដឹងថា ៖ ម្ចាស់​រថយន្ត​មិនទាន់​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​ក្រោយពី​មាន​ហេតុការណ៍​កើតឡើង ) ។ ចំណែកឯ​សម្ភារ​ខូចខាត ៖ ឆេះ​រថយន្ត​ព្រុស ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ ២BF-៤១៨៤ អស់ទាំង​ស្រុង និង​ពុំ​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នក​ក្បែរ​ខាង​ឡើយ ។ ក្នុង​ហេតុការណ៍​នេះ​ពុំ​បណ្ដាល​ឲ្យ មាន​មនុស្ស​ស្លាប់ និង​របួស​ឡើយ ។​

​ក្នុង​ប្រតិបត្តិ​ការណ៍​នេះ ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ចំនួន​០១​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​០១​ស្មើនឹង​០៤ ម៉ែត្រគូប ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×