ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាតៃកុងរថយន្តអាប៊ុលកាយដី បានបញ្ចប់ជីវិតខ្លួនឯងដោយចងកនៅក្នុងសំណង់ការដ្ឋានផ្ទះល្វែង ដែលគេសង់ចោលមួយកន្លែង។
ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ៦និង ៣០ នាទីព្រឹកថ្ងៃចន្ទទី ២៣ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតនៅភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីមិត្តភក្តិបានបញ្ជាក់ថា ជនរងគ្រោះខាងលើទើបតែមកធ្វើការបាន កន្លះខែទេ ហើយកាលពីយប់មិញគាត់និងជនរងគ្រោះ បានហូបបាយនិងជជែកគ្នាលេងធម្មតា ហើយក៏ចូលសម្រាករៀងៗខ្លួន លុះដល់ព្រឹកឡើងវេលាប្រហែលជាម៉ោង ៦និង ៣០នាទីព្រឹក ស្រាប់តែគាត់បានចាក់បើកទ្វារទៅឃើញជនរងគ្រោះ ចងកក៏នៅលើផ្ទះបុរី ដែលគេធ្វើចោលមួយកន្លែងបង្កការភ្ញាក់ផ្អើល រួចក៏រត់ទៅប្រាប់សមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍ភ្លាមៗ។
សពមានឈ្មោះលីម សុភ័ក្ក្រ អាយុជាង២០ឆ្នាំ មុខរបរបើកអាបុលកាយដី មានស្រុកកំណើតនៅភូមិមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចក៏ទំនាក់ទំនងទៅខាងជំនាញពិនិត្យកោសល្យវិច័យ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារតែចងកពិតមែន។ រួចក៏ធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សា មេត