Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​នឹង​ប្រកាស​សាលក្រម​ក្រុម​ចោរលួច​ប្រាក់​ ២,៤​លាន​ដុល្លារ​ ដែល​បើក​ចេញពី​ធនាគារ​ CIMB​ នៅ​ថ្ងៃទី​១៧ ​ខែធ្នូ​

​ភ្នំពេញ​៖ ​ការ​កំណត់ពេល​ប្រកាស​សាលក្រម​ទៅធ្វើ​នៅ​ថ្ងៃទី​១៧ ​ខែធ្នូ​ ខាងមុខនេះ​ បន្ទាប់ពី​បញ្ចប់​សវនាការ​សួរដេញដោល​លើ​ជនជាប់ចោទ​អតីត​នគរបាល​ចរាច​រ​ផ្លូវគោក​រាជធានី​ភ្នំពេញ​ ដែល​ឈរជើង​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​បា​យ័ន ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់ បាន​សារភាព​ក្នុង​សវន​ការ​នា​ថ្ងៃទី ២៣​វិច្ឆិកា ឆ្នាំ​២០២០​នេះថា ​ខ្លួន​បានទទួល​ទុក​បញ្ញើ​ប្រាក់​ចំនួន​៩០​មុឺ​ន​ដុល្លារ​អាមេរិក នៅក្នុង​ចំណោម​ប្រាក់​២​លាន​៤​សែន​ដុល្លារ​ ដែល​ក្រុម​ចោរលួច​យក​ពី​ឡាន​របស់​ក្រុមហ៊ុន ។

​តុលាការ​បាន​សួរចម្លើយ​ជនជាប់ចោទ​ឈ្មោះ លី អ៊ិន អតិ​ត​មន្ត្រីនគរបាល​ចរាច​រ​ដែល​ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ​ន្ត​មន្ត្រីនគរបាល បាន​សារភាពថា នៅ​ព្រលប់​ថ្ងៃទី ១៦​កក្ដ​ដា ឆ្នាំ​២០១៩ ប្អូន​ធ៌​ម​របស់គាត់​ឈ្មោះ វ៉ា ស្រ៊ី​ម ភេទ​ស្រី​បាន​ជិៈ​រថយន្ត​យកប្រាក់​ចំនួន​៩០​មុឺ​ន​ដុល្លារ​មក​ផ្ញើ ដោយ​ប្រាប់ថា ជា​ប្រាក់​របស់​ឈ្មោះ​វ៉ា សុខ យកមក​ផ្ញើទុក ប៉ុន្តែ​ដោយ​ខ្លួន​មិនមាន​សមត្ថភាព​រក្សាទុក ទើប​យកមក​ផ្ញើ​បន្ត​នៅ​ឈ្មោះ លី អ៊ិន ។

​បន្ទាប់មក​ខ្លួន​បាន​យកប្រាក់​ទៅ​ទុក​នៅក្នុង​បន្ទប់ដេក ហើយក៏​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ដើម្បី​ព្យាបាល​ជំ​ងី លុះដល់​ថ្ងៃទី ២២​កក្ដ​ដា ២០១៩ ទើប​មេបញ្ជាការ​ទូរស័ព្ទ​អោយ​ត្រឡប់មកវិញ​ដើម្បី​ដោះស្រាយ​បញ្ហា​លុយ​បញ្ញើ​នោះ ។ ហើយ​នៅ​ថ្ង​ទី ២៣​កក្ដ​ដា​២០១៩ ទើប​ខ្លួន​ត្រឡប់មកវិញ​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​និង​បាន​ដកហូត​លុយ​ទៅវិញ​ចំនួន​៨២​ម៉ឺន​ន​៩​ពាន់​ដុល្លារ​អាមេរិក ។​

​ក្រោយ​បញ្ចប់​សវនាការ​នេះ ក្រុមប្រឹក្សាតុលាការ​បាន​កំណត់​យក​ថ្ងៃទី ១៧​ធ្នូ ដើម្បី​ប្រកាស​សាលក្រម​រ៉ង​ក្ដី​នេះ​សំណុំរឿង​ប្លន់​ប្រាក់​២​លាន​៤​សែន​ដុល្លារ​ក្នុងចំណោម​ប្រាក់​ចំនួន​៥​លាន​ដុល្លារ​ដែល​បើក​ចេញពី​ធនាគារ​CIMB​កាលពី​ឆ្នាំ​២០១៩​ត្រូវបាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​លើក​យកមក​បើកសវនាការ​កាត់ទោស​លើ​ជនជាប់ចោទ​ដែលជា​អតីត​អ្នកទោស​ចោរប្លន់​ដែល​ទើប​ចេញពី​ពន្ធនាគារ ។

​ជន​ត្រូវ​ចោទ​ដែល​តុលាការ​កាត់ទោស​ក្នុង​សំណុំ​រឿងនេះ​មាន​៧​នាក់​រួមមាន ៖ ទី​១ ឈ្មោះ វ៉ា សុខ អាយុ​៣៧​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ដឹក​ប្រាក់​ចេញពី​ធនាគារ និង​ជា​អតីត​ចោរប្លន់​ដែល​ទើប​ចេញពី​ពន្ធនាគារ​។​ទី​២​ឈ្មោះ​មាស សំណាង​អាយុ​៣៨​ឆ្នាំ ជា​អតីត​ចោរប្លន់​ដែល​ជាប់ពន្ធនាគារ​៨​ឆ្នាំ ទើប​ចេញពី​គុក ។​ទី​៣​ឈ្មោះ អៀម សំអន អាយុ​៣៧​ឆ្នាំ ជា​អតីត​ចោរប្លន់​ទើប​ចេញពី​ពន្ធនាគារ និង​ជា​អង្គរក្ស​។​ទី​៤​ឈ្មោះ​វ៉ា​ស្រ៊ី​ម ភេទ​ស្រី អាយុ​៣១​ឆ្នាំ ។​ទី​៥​ឈ្មោះ លី អុិ​ន ជា​នគរបាល​ចរាចរ​ផ្លូវគោក​រាជា​នី​ភ្នំពេញ ។​ទី​៦​ឈ្មោះ លឹម រតនៈ ភេទ​ប្រុស ។​ទី​៧​ឈ្មោះ លឹម រតនា ភេទ​ប្រុស ។

​តុលាការ​បាន​ចោទប្រកាន់​លើ​ក្រុម​ជនជាប់ចោទ​ពីបទ លួច​មាន​ស្ថាន​ទំងន់ទោស បទ​សមគំនិត​លួច និង​បទ​ទទួលផល​ចោរកម្ម ប្រព្រឹត្ត​កាលពី​ថ្ងៃទី ១៦​កក្ដ​ដា ឆ្នាំ​២០១៩ នៅក្នុង​ខណ្ឌចម្ការមន​រាជធានី​ភ្នំពេញ ។​

សូម​រំលឹកថា​លោក​អ៉ឹ​ម វណ្ណៈ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​លោក សេង ហៀ​ង ជា​តំណាង​អយ្យការ​នៅ​ព្រឹក​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ គ្រោង​នឹង​បើកសវនាការ​ជំនុំជម្រះ​លើ​ជនជាប់ចោទ​ចំនួន​៧​នាក់ ពាក់ព័ន្ធ​ទៅនឹង​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា និង​សមគំនិត​ក្នុង​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​ការ​ទទួលផល​ចោរកម្ម តែ​សវនាការ​នេះ​ត្រូវបាន​លើក​ពេល​វិញ​ដោយសារ​ខាង​ពន្ធនាគារ​ព្រៃ​ស (​ម​២)​មិនបាន​ធ្វើការ​បញ្ជូន​ខ្លួន​ជនជាប់ចោទ​មក​តុលាការ​ដោយសារ​ខាង​ពន្ធនាគារ​មានការ​លិច​ទឹកភ្លៀង មិនទាន់​រាបចំ​មនុស្ស​មក​បាន ទើប​តុលាការ​សម្រេច​លើក​ពេល​សវនាការ​សិន​និង​បន្ត​សវនាការ​នៅពេល​ក្រោយ​។

​សូមបញ្ជាក់ថា ជនជាប់ចោទ​១. ឈ្មោះ វ៉ា សុខ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២០២ អឺ​៣​ផ្លូវ​១៣០ ក្រុម​៩ ភូមិ​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ​បើកបរ​រថ​យន្ត​(​ឃាត់ខ្លួន​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​៥​និង​៤០​នាទី នៅ​ក្រុង​បាវិត​)​។ ២.​ឈ្មោះ អៀម សំអន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មុខរបរ​លក់ដូរ ឃាត់ខ្លួន​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​៧​និង​៤០​នាទី នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ដកហូត​បាន​អាវុធខ្លី​០១​ដើម​ម៉ាក KIMBER បង់​១​គ្រាប់​ចំនួន​៨​គ្រាប់ ។​ ៣.​ឈ្មោះ ពាស សំណាង ហៅ ចាន់ ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​រទេះភ្លើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​៣​រសៀល ) នៅ​ចំណុច​ផ្ទះសំណាក់​បូ​តិច ផ្លូវ​១៩៧០ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ៤.​ឈ្មោះ លី អ៉ិ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​នគរបាល​ចរាចរណ៍ ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​៤​និង​១៥​នាទី (​ទទួលផល​ចោរកម្ម​) ។​៥.​ឈ្មោះ វ៉ា ស្រ៉ី​ម ភេទ​ស្រី អាយុ​៤០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​សេ​១០ ផ្លូវ​បេតុង បុរី​មង្គល​ភ្នំពេញ សង្កាត់​វាល​ស្បូវ ខណ្ឌចំការមន មុខរប រ​នៅផ្ទះ ឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​៥​ល្ងាច នៅ​ចំណុច​ផ្ទះ​លេខ​សេ​១០ ផ្លូវ​បេតុង បុរី​មង្គល​ភ្នំពេញ សង្កាត់​វាល​ស្បូវ ខណ្ឌ​ចំការ​ម ន ។ ៦.​ឈ្មោះ លឹម រតនា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លក់​ដើមឈើ ឃាត់ខ្លួន​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​៧​យប់ ។ និង​៧.​ឈ្មោះ លឹម រតនៈ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​។

​សូមបញ្ជាក់​ទៀតថា ករណី​បង្ក្រាប​ជនជាប់ចោទ​ទាំង​៧​នាក់​ខាងលើនេះ​សមត្ថកិច្ច​បានធ្វើ​ការដក​ហូត​បាន​ប្រាក់​មកវិញ​សរុប ១.២៣៨.៣០០ ដុល្លារ​អាមេរិក និង​លុយ​ថៃ​ចំនួន​៩២.២៥០ បាត និង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​១​គ្រឿង ។

​ដើមហេតុ នៃ​បទល្មើស​ខាងលើនេះ យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ សំ ឆាយ​វ៉ាន់ ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​៣១ ផ្លូវ​២៨៦ ភូមិ​២ សង្កាត់​អូឡាំពិក ខណ្ឌចំការមន មុខរបរ​ជា​ប្រធាន​ក្រុមហ៊ុន​ឆាយ​វ៉ាន់ បាន​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​៧ និង​៤០ នាទី​យប់​ថ្ងៃទី​១៦ កក្កដា ឆ្នាំ​២០១៩ គណនេយ្យ​របស់​ក្រុមហ៊ុន​ឆាយ​វ៉ាន់ បាន​ឲ្យ​សែក​មួយ​សន្លឹក​មានទឹក​ប្រាក់​៥ លាន​ដុល្លារ​អាមេរិក​ទៅ​បុគ្គលិក​ឈ្មោះ នី សំអាត និង​តៃកុង​រថយន្ត​ម្នាក់​ឈ្មោះ វ៉ា សុខ ដើម្បី​ទៅ​បើកប្រាក់​ពី​ធនាគារ​CIMB ដែលមាន​ទីតាំង​ស្ថិតនៅ​ជាប់​អ​តី​តៈ​ក្រសួងពាណិជ្ជកម្ម តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ខណ្ឌដូនពេញ ។

​ដំណើររឿង​បាន​បន្តថា​បន្ទាប់ពី​បើកប្រាក់​បាន​ហើយ​ជនសង្ស័យ​ឈ្មោះ នី សំអាត ក៏​ដាក់​លុយ​នោះ​ច្រកចូល​ទៅក្នុង​សាក់​កាដូ​ចំនួន​២ និង​ថង​ខ្មៅ​មួយ រួច​ដាក់​បាំង​ខាងក្រោយ​ក្នុង​រថយន្ត ហើយ​នាំគ្នា​បើករថយន្ត​ត្រឡប់​ទៅវិញ និង​បាន​ទៅយក​បុគ្គលិក​ម្នាក់ទៀត​នៅចាំ​មុខ​កាស៊ីណូ​ណាហ្គា​២ ក៏​ចេញដំណើរ​ទៅទៀត និង​បានដាក់​បុគ្គលិក​ម្នាក់​នោះ​ឲ្យ​ចុះ​វិញ​នៅមុខ​ធនាគារ​ABA តាម​មហាវិថី​ព្រះសីហនុ កែង​ផ្លូវ​លេខ​៦៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង ។

​ក្នុង​ពាក្យបណ្តឹង បាន​បន្តថា លុះ​ពេល​រថយន្ត​បើក​ទៅដល់​មុខផ្ទះ​លេខ​៤៥៧ ផ្លូវ​៣១០ សង្កាត់​បឹង​កេងកង​២ ជនជាប់ចោទ​ឈ្មោះ វ៉ា សុខ បាន​ប្រើល្បិច​ធ្វើជា​ឈប់​រថយន្ត​ចូល​ទិញ​ទឹក​ផឹក រួច​ត្រឡប់​ទៅក្រោយ​វិញ និង​បាន​បើកទ្វា​រថយន្ត ឆក់យក​សាក់​កាដូ​ពណ៌​ខ្មៅ​មួយ​ដែលមាន​ទឹកប្រាក់​ចំនួន​២ លាន​៤ សែន​ដុល្លារ​អាមេរិក ហើយ​បាន​គំរាម​មិន​ឲ្យ​ឈ្មោះ នី សំអាត ស្រែក រួច​រត់ឡើង​ជិះ​ម៉ូតូ​បក្ខពួក​របស់គេ​គេច​បាត់ទៅ​។

​តុលាការ​នឹង​សម្រេច​ទោសទណ្ឌ​ចំពោះ​ក្រុមចោរ​ទាំង​៧​នាក់​នៅ​ខែក្រោយ​៕​ ដោយ​៖ CEN​

×