ភ្នំពេញ៖ រថយន្តម៉ាក ford ranger មួយគ្រឿងបើកក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកនឹងបង្គោលភ្លើងពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយដើម ចំណែកឯម្ចាស់រងរបួសបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃចន្ទទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ១០០៨ កែងនឹងផ្លូវ ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក ford ranger មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BI 86 03 ធ្វើដំណើក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមកបុកនឹងបង្គោលភ្លើងពេញទំហឹងបណ្តាលឲ្យបាក់អស់មួយដើម។ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង។
ក្រោយពេលកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទំនាក់ទំនងទៅខាងចរាចរណ៍ជំនាញក្រុងឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តទៅរក្សាទុកនៅចរាចរណ៍កផ្លូវគោករង់ចាំដំណោះស្រាយនៅពេលក្រោយ៕ ដោយ៖សាមេត