ភ្នំពេញ៖ ស្ត្រីម្នាក់បានដើរស្រែកឡូឡាបង្កការភ្ញាក់ផ្អើល ទៅដល់ប្រជាពលរដ្ឋ ព្រមទាំងសមត្ថកិច្ច ហើយមានកាន់កាំបិតប៉័ងតោនៅដៃទៀតផង កាលពីវេលាម៉ោង ១០និង ៣០នាទីព្រឹក ថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវព្រះសីហនុ ជិតនឹងសណ្ឋាគារ ៤២ ជាន់ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់ទីតាំងនោះភ្លាមៗ ដើម្បីធ្វើការឃាត់ខ្លួនទៅដល់ស្ត្រីរូបនោះ រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍បឹងរាំង ដើម្បីសួរនាំទៅដល់ស្ត្រីរូបនោះថាតើរូបគាត់ មានវិបត្តិអ្វីនឹងមានបញ្ហាអ្វី បានជាបង្កើតបញ្ហានៅតាមដងផ្លូវសាធារណៈ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុស្ត្រីរូបនោះ បានកាន់កាំបិតប៉័ងតោដើរគំរាម រកកាប់គេឯងពេញផ្លូវព្រះសីហនុ មិនទាន់ដឹងពីមូលហេតុឲ្យពិតប្រាកដនៅឡើយទេ។ យ៉ាងណាក្រុមការងារយើង នឹងលម្អិតព័ត៌មាននេះ នៅពេលក្រោយ៕ ដោយ៖ហេងវុត្ថា