Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែ​ហាង​លក់​គ្រឿង​កាឡៃ​«​យីហោ​ពិភព​ម៉ូត​» ត្រូវ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ ករណី​ចាប់រំលោភ​សេពសន្ថវៈ​ទាំង​បង្ខំ​លើ​កូនចៅ​របស់​ខ្លួនឯង​

spot_img

​សៀមរាប​៖ កម្លាំង​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តសៀមរាប បាន​បញ្ជូន​ថៅកែ​ហាង​លក់​គ្រឿង​កាឡៃ​«​យីហោ​ពិភព​ម៉ូត​» ទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ដើម្បី​បន្ត​នីតិវិធី ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​សេពសន្ថវៈ​ទាំង​បង្ខំ​លើ​កូនចៅ​របស់​ខ្លួនឯង​ជា​អនីតិជន​អាយុ​១៤​ឆ្នាំ​។​

​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​បាន​ថ្លែងថា ហេតុការណ៍​ចាប់រំលោភ​នោះ បាន​កើតឡើង​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៩ នៅក្នុង​ហាង​លក់​គ្រឿង​កាឡៃ​«​យីហោ​ពិភព​ម៉ូត​» ហើយ​ជនសង្ស័យ​បាន​រត់គេចខ្លួន​ទៅសម្ងំ​នៅ​ភ្នំពេញ ហើយ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​បាន​កាលពី​រសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ យោងតាម​ពាក្យ​ប្តឹង​របស់​ជនរងគ្រោះ និង​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៨៣៩​ច​.​ខ​.​ស​/​ជ របស់​សាលាដំបូង​ខេត្តសៀមរាប​។​

​ជនសង្ស័យ​ឈ្មោះ ហេង សុវណ្ណ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ថៅកែ​ហាង​លក់​គ្រឿង​កាឡៃ​«​យីហោ​ពិភព​ម៉ូត​» ដែលមាន​ទីតាំង មុខ​ផ្សារលើ​ធំថ្មី ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ហ​.​ថ​.​រ អាយុ​១៤​ឆ្នាំ​។​

​ជនរងគ្រោះ បាន​រៀបរាប់​ក្នុង​ពាក្យ​ប្តឹង​ថា នៅ​យប់កើតហេតុ បុគ្គលិក​ផ្សេងទៀត​បាន​ឡើងទៅ​ដេក​ជាន់​ទី​២​ជាធម្មតា ហើយ​លោក ថៅកែ​ហាង បាន​ហៅ​នាង​ឲ្យ​មកជួប​នៅ​បន្ទប់​របស់គាត់​ព្រោះ​មានការ​។ ពេល​នាង​មកដល់ ថៅកែ​ហាង​រូបនេះ ក៏​ចាប់​ឱប​នាង​ផ្តួល​ទៅលើ​ឥដ្ឋការ៉ូ បឺត​មាត់​នាង និង​សម្រាត​ខោ​នាង​ហើយ​រំលោភ​តែ​មិនទាន់​ស៊ីជម្រៅ​ទេ ដោយ​នាង​រើ​ខ្លាំងពេក ហើយ​ជនសង្ស័យ បាន​ចាប់​នាង​ឱប​ជាប់​ដាក់​អង្គុយ​លើ​ភ្លៅ​របស់គាត់ ហើយ​រំលោភ​ម្តងទៀត «​រំលោភ​ពីក្រោយ​» បានសម្រេច​។ បន្ទាប់ពី​កើតហេតុ បងស្រី​របស់​ជនសង្ស័យ​បាន​និយាយ​សុំ​សម្របសម្រួល តែ​ជនរងគ្រោះ​មិន​ព្រម ទើប​ជនសង្ស័យ​ភ័យ​ខ្លួន​រត់គេចខ្លួន​បាត់​មក​សម្ងំ​លាក់ខ្លួន​ភ្នំពេញ​។​

​បន្ទាប់ពី​ទទួលបាន​ដីកា​ពី​តុលាការ​ខេត្តសៀមរាប សមត្ថកិច្ច​បានធ្វើការ​ស៊ើបអង្កេត​ស្រាប​ជ្រាវ រហូត​រកឃើញ​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ ចាប់ខ្លួន​តែម្តង​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×