Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ស៊ែរ​ផង​! ពលរដ្ឋ​សំណូមពរ​ឯកឧត្តម គួច ចំរើន និង​លោក ជួន ណា​រិន្ទ មេត្តាជួយ​អន្តរាគមន៍​ផង ព្រោះ​ពេលនេះ​ពួកគាត់​សឹងតែ​មិន​ហ៊ាន​ចេញពីផ្ទះ ដោយសារតែ​…(​វីដេអូ​)

​ព្រះសីហនុ​៖ ករណី​អំពើ​លួច​ឆក់ ឬ គ្រឿងញៀន បើទោះជា​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​សកម្ម​យ៉ាង​ណា ក៏​ហាក់ដូច​ករណី​ទាំងនេះ នៅតែ​ជា​ក្តីកង្វល់ និង​ក៏ដូចជា​ការព្រួយបារម្ភ សម្រាប់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ទូទាំងប្រទេស ព្រោះថា អំពើចោរកម្ម ឆក់​ប្លន់ ពិសេស​គ្រឿងញៀន គឺ​នៅតែ​កើតមានឡើង​ដដែល ពោលគឺ​ប្រៀប​ដូច​គ្រាន់តែ​វែក​ចក​អ៊ីចឹង​។​

​ជាក់ស្តែង ដូចជា​ករណី​គ្រឿងញៀន​ដ៏​គឃ្លើន​នេះ​ជាដើម នៅឯ​ទឹកដី​ក្រុងព្រះសីហនុ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កំពុង​មានកា​រ​ព្រួយបារម្ភ​ជាខ្លាំង ដោយ​ពួក​អ្នកប្រើប្រាស់​គ្រឿងញៀន បាន​កំពុង​បានដៃ​ខ្លាំង​តែម្តង រហូតដល់​ថ្នាក់​ប្រជាពលរដ្ឋ​សឹង​លែង​ហ៊ាន​ចេញពីផ្ទះ ព្រោះ​ពួកវា​កើតចេញ​ទង្វើ​ដ៏​អាក្រក់​ដេញចាប់​ស្រីៗ​ដើរ​យប់​ព្រលប់​ធ្វើបាប​ដោយ​មិន​ថា​យ៉ាងណាខ្លះ​។ ក្នុងនោះ ស្រី្ត​អាជីវករ​ម្នាក់​ដែល​ស្ទើរតែ​ក្លាយជា​ជនរងគ្រោះ បាន​ប្រាប់​ទៅ​អ្នកកាសែត​ថា នៅក្រោយ​ហ្គា​រ៉ា​ស់​សាំង​តេ​លា​អូ​១ ទល់មុខ​នឹង​ផ្សារ​ចិន ស្ថិត​ក្នុងភូមិ​១ សង្កាត់​៤ ខណ្ឌ​មិត្តភាព មាន​ក្មេងស្ទាវ​មួយក្រុម​បាននិងកំពុង​ចែកចាយ​គ្រឿងញៀន​ជា​រៀងរាល់ថ្ងៃ និង​ថែមទាំង​បង្ក​ការភ័យខ្លាច​ដល់​អ្នកធ្វើ​ដំណើរ ជាពិសេស​នារី​នារី​ដែល​ដើរ​ម្នាក់ឯង​ពេលយប់​ព្រលប់ ។​

​ស្ត្រី​រងគ្រោះ​ខាងលើ​បានបញ្ជាក់​ឲ្យ​ដឹងថា នៅពេល​គាត់​ដើរមក​ផ្ទះ ដល់​ផ្លូវកែង (​កន្លែង​ឆក់​ប្លន់​ដ៏​សាហាវ​ពីមុន​) ពួក​សុទ្ធតែ​បែក​ថ្នាំ ដែល​ចែកចាយ​គ្រឿងញៀន​សឹង​រាល់ថ្ងៃ តែ​ប៉ូលិស​ចាប់​លែងៗ ក៏​ស្រាប់តែ​ពួកវា​បញ្ចេះ​គ្នា​វា​ឲ្យ​ចុះ​ពី​ម៉ូតូ​ដេញចាប់​គាត់ តែ​សំណាង គាត់​មាន​គ្នា ហើយ​នៅពេល​គាត់​ស្រែក​ខ្លាំង​តេ​ទៅ​ប៉ូលិស ពួកវា​ក៏បាន​ដកថយ​។

​ស្ត្រី​រងគ្រោះ​នៅបាន​បន្តថា អ្នក​នៅ​ម្តុំ​នោះ​ប្រាប់ថា ប៉ូលិស​មក​ចាប់​រហូត​ហ្នឹង តែ​ចាប់​មេខ្លោង​អត់​បាន ហើយ​ចាប់​រាយរង​ចាប់​ព្រលែងៗ គឺ​ព្រលែង​ដើម្បី​រកមុខ​មេខ្លោង​។ គាត់​បន្ថែមថា អំពើ​ឆក់​ប្លន់ តាំងពី​ឯកឧត្តម គួច ចំរើន ឡើងកាន់តំណែង​មក គឺ​លែង​កើតមាន ប៉ុន្តែ បញ្ហា​គ្រឿងញៀន​រាល់ថ្ងៃ​។​

​តាមរយៈ​កង្វល់​នេះ ប្រជាពលរដ្ឋ​ក៏​សំណូមពរ​ឲ្យ​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​ព្រមទាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួនណា​រិន្ទ មេត្តាជួយ​អន្តរាគមន៍​ដល់​ពួកគាត់​ផង ព្រោះថា ដោយសារតែ​បញ្ហា​គ្រឿងញៀន​នេះ ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ភ័យខ្លាច​សឹង​ពុំ​ហ៊ាន​ចេញពីផ្ទះ​៕ ដោយ​៖ លឹម ហុង​

 

×