ភ្នំពេញ៖ ឃ្លាំងស្តុកស្រូវមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ ខណៈពេលដែលក្រុមកម្មករកំពុងសម្ងួតបានធ្លាក់កម្ទេចភ្លើងបណ្តោយឲ្យឆាបឆេះ ហេតុការណ៍អគ្គិភ័យខាងលើនេះបង្កឲ្យមានកាលភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង ១០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ នៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហតុបានឲ្យដឹងថា មុនពេលកើតហេតុឆាបឆេះឃ្លាំងសម្ងួតស្រូវមួយកន្លែង ដែលមានកម្មករកំពុងតែធ្វើការ ក៏បានធ្លាក់កំទេចភ្លើងស្រាប់តែគេឃើញមានអណ្តាតភ្លើងឆេះ ចេញមកពីក្នុងឃ្លាំងសម្ងួតស្រែតែម្តងបង្កឲ្យមានផ្សែងខ្មៅហុយយ៉ាងខ្មួលខ្មាញ់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចខណ្ឌដង្កោ ភ្លាមៗនោះដែរ ក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ស្រាបៀរកម្ពុជាចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តកណ្តាលចំនួន៣គ្រឿង ចំនួន២គ្រឿងចេញទៅអន្តរាគមន៍ជួយបាញ់ពន្លត់ឲ្យរលត់ជាស្ថាពរទៅវិញ នៅវេលាម៉ោង៩និង៣៩នាទីថ្ងៃដដែល។
ដោយម្ចាស់ឃ្លាំងមានឈ្នោះ ប៊ុន សុធី ភេទប្រុស អាយុ៤៣ឆ្នាំ ។ ដោយខូចខាតរួម៖ឆេះភ្លើងចង្ក្រានសម្ងួតស្រូវខ្នាតធំ និងសម្បកបាវចាស់ៗ ។ ប្រភេទសំណង់ ឃ្លាំងថ្មប្រក់ស័ង្កសី(ទំហំ៤០ម៉ែត្រ៧០ម៉ែត្រ) ខូចខាត(រោងដាក់សម្បកបាវ ទំហំ៣ម៉ែត្រ ២០ម៉ែត្រ។
សមត្ថកិច្ចបានបញ្ជាកឲ្យដឹងថា អគ្គិភ័យដែលឆាបឆេះឃ្លាំងសម្ងួតស្រូវខាងលើ គឺបណ្តាលមកពីធ្លាក់កម្ទេចភ្លើង ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះមិនបណ្តាលឲ្យមានអ្នករងគ្រោះនោះទេ គ្រាន់តែខូចខាតសម្ភារឃ្លាំងសម្ងួតស្រែអស់មួយចំនួនធំនិងឆេះឃ្លាំងអស់ទាំងមួយចំហៀង៕ដោយ៖ផាន់ណា+មីដា