Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិខ្មែរ ចិន និងថៃ ចំនួន៣៦នាក់ ធ្វើការឡោមព័ទ្ធចាប់បាននៅគោលដៅ២កន្លែង នៅសង្កាត់គោកឃ្លៀង និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

spot_img

ភ្នំពេញ ៖ សមត្ថកិច្ច បានឱ្យដឹងថា៖ ជនជាតិខ្មែរ ចិន និងថៃ ប្រមាណជាង៣០នាក់ នៅព្រឹកថ្ងៃសុក្រទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចអាវុធហត្ថក្រុងភ្នំពេញ សហការជាមួយសមត្ថកិច្ចអន្តរជាតិ ដោយមានការចូលរួមអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន​ផងនោះ បានធ្វើការឡោមព័ទ្ធ គោលដៅ២កន្លែង នៅសង្កាត់គោកឃ្លៀង និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រហូត​ឈានដល់ការចាប់ខ្លួនពួកគេ ដោយជាប់ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ក្រោយបង្ក្រាបនៅខេត្តព្រះសីហនុ ។

លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រ នេះ កម្លាំងអាវុធហត្ថក្រុងភ្នំពេញ បានចុះប្រតិបត្តិឡោមព័ទ្ធឃាត់មនុស្សជាច្រើននាក់ នៅគោលដៅម្ដុំវត្តសំរោងអណ្ដែតមួយ និងនៅក្រោយផ្សារក្រមួនមួយទៀត ហើយករណីនេះ ពាក់ព័ន្ធរឿងចាប់ជំរិតក្នុងប្រទេសថៃ ទោះជាបែបណាលោកអធិការមិនបានបរិយាយលម្អិតទេ ។ពីព្រោះកម្លាំងអាវុធហត្ថក្រុងភ្នំពេញជាម្ចាស់ករណី។ ក្រោយប្រតិប័ត្តការកម្លាំងសមត្ថកិច្ចបានចាប់មនុស្ស៣៦នាក់ ក្នុងនោះមានគោលដៅរាជធានីភ្នំពេញ និងគោលដៅខេត្តព្រះសីហនុ។

សមត្ថកិច្ចឱ្យដឹងថា ៖ ក្នុងប្រតិបត្តិការឃាត់ខ្លួនក្រុមចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណេតនេះបានឃាត់ខ្លួនមនុស្ស៣៦នាក់ នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្នុងនោះមានខ្មែរ៤នាក់ (ស្រីម្នាក់) ជនជាតិចិនតៃវ៉ាន់៦នាក់ និងជនជាតិថៃ ២៦នាក់ (ស្រី៨នាក់) ក្រៅពីនោះសមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន។ សមត្ថកិច្ចបន្តទៀតថា៖ ក្រុមចាប់ជំរិតទាំងនេះ នឹងត្រូវបញ្ជូនមកតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ក្នុងប្រទេសកម្ពុជា ពីព្រោះប្រមុខរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី មិនអនុញ្ញាតឲ្យជនបរទេសណា ប្រើប្រាស់ទឹកដីកម្ពុជាប្រព្រឹត្តបទល្មើស ឬប្រឆាំងបំផ្លិចបំផ្លាញសេចក្តីសុខប្រទេសផ្សេងឡើយ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×