Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ទទូចថា “​អ្នករាយការណ៍​ពិសេស​ត្រូវគោរព​ការងារ​និង​ឯករាជ្យភាព របស់​ប្រព័ន្ធ​តុលាការជាតិ​”

spot_img

​ទីក្រុង​ហ្សឺ​ណែវ ៖ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីក្រុង​ហ្សឺ​ណែវ សូម​បដិសេធ​ទាំងស្រុង ចំពោះ​ការចេញផ្សាយ​ព័ត៌មាន ចុះ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ របស់​លោកស្រី​សាស្ត្រាចារ្យ Rhona Smith អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ក្នុងស្រុក​និង​ការជំនុំជម្រះ​នៅ​កម្ពុជា​។​

​បើតាម​សេចក្តីថ្លែងការណ៍​ព័ត៌មាន របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​ឲ្យ​ដឹងថា ទស្សនៈ​ផ្ទាល់ខ្លួន​របស់​បុគ្គល​ដែល​អះអាងថា​ជា​អ្នកជំនាញ ប៉ុន្តែ​មិនមែនជា​មន្ត្រី​របស់​អង្គការ​សហ ប្រជាជាតិ គឺជា​ការលើកឡើង​ដែល​សម្រាំង​យកតែ​ផ្នែក​ខ្លះ និង​បកស្រាយ​ដោយ​មួលបង្កាច់ មិន​ផ្អែក លើ​ការពិត​។ មាន​ឧទាហរណ៍​អំពី​ករណី​មន្ត្រី​គណបក្សកាន់អំណាច​ជាច្រើន ដែល​បាន​ប្រព្រឹត្ត​ខុស ហើយ​ត្រូវបាន​យកមក​ឱ្យទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​។ ការណ៍​នេះ​សបញ្ជាក់​ឱ្យឃើញ​ច្បាស់​ថា ការ ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ណាមួយ ពុំមែន​ជាការ​ផ្តល់​សិទ្ធិ​ឱ្យ បុគ្គល​ណា​ម្នាក់ បំពាន​ច្បាប់ ដោយ​និ​ទណ្ឌ​ភាព​ឡើយ​។ វា​គឺជា​យុត្តាធិការ​របស់​តុលាការ​នៅក្នុង​ការ កំណត់​បទ​ចោទ និង​បន្ត​នីតិវិធី ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​អង្គហេតុ​និង​អង្គច្បាប់​

​ការធ្វើ​សេចក្តី​សន្និដ្ឋានថា ការបើក​សវនាការ​ជំនុំជម្រះ​លើ​បុគ្គល​ណាមួយ ធ្វើឡើង​ក្នុង​ហេតុផល នយោបាយ​និង​ទម្រង់​យុទ្ធសាស្ត្រ​បំភិតបំភ័យ​ចំពោះ​ទស្សនៈ​ផ្ទុយគ្នា គឺជា​ការនិយាយ​បំផ្លើស​និង​ជាការ ប្រមាថ​ទាំងស្រុង​លើ​ស្ថាប័ន​តុលាការ​ឯករាជ្យ​នៃ​រដ្ឋ​អធិបតេយ្យ​។ បទល្មើស ឧបឃាត​” និង “​ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” មានចែង​យ៉ាងច្បាស់​នៅក្នុង​មាត្រា​៤៥១ និង មាត្រា​៤៩៥ នៃ ក្រមព្រហ្មទណ្ឌ​កម្ពុជា ដែល​ត្រូវបាន​តាក់តែងឡើង​ដោយមាន​ជំនួយ​ពី​អ្នកជំនាញ​ផ្នែក​ច្បាប់​មកពី ប្រទេស​លោកខាងលិច ផងដែរ​។​

​ចុងចោទ​មានឱកាស​ពេញលេញ ចូលរួម​សវនាការ ព្រមទាំង​មាន​សិទ្ធិ​រក​មេធាវី​ការពារ ដើម្បី​បង្ហាញ ទឡ្ហីករណ៍​និង​ដាក់​ភស្តុតាង​ដោះ​បន្ទុក នៅក្នុង​ប្រព័ន្ធតុលាការ ដែលជា​ផ្នែក​មួយ​នៃ​សិទ្ធិ​ទទួលបាន​នូវ ការជំនុំជម្រះ​ត្រឹមត្រូវ ធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។ ជនជាប់ចោទ​ក៏បាន​ត្រូវគេ​ផ្តល់​មេធាវី ការពារ​សិទ្ធិ​ដោយ​មិន​យក​កម្រៃ ប៉ុន្តែ​ពួកគាត់​បានសម្រេច​យក​មេធាវី​ការពារ តាម​ជម្រើស​ផ្ទាល់ខ្លួន​វិញ​។​

​ដំណើរការ​នីតិវិធី​របស់​តុលាការ​ចំពោះ​ជនជាប់ចោទ ត្រូវបាន​ធ្វើឡើង​យ៉ាង​ហ្មត់ចត់ ដោយ​ផ្អែកទៅលើ បទល្មើស​ដែល​បាន​ចោទប្រកាន់​ស្របតាម​ច្បាប់ ហើយក៏​មិនបាន​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​សិទ្ធិសេរីភាព ក្នុងការ​បញ្ចេញមតិ​និង​ជួបជុំ​ដោយ​សន្តិវិធី​នោះឡើយ​។ បើ​គេ​ចាត់ទុក​ការអនុវត្ត​ច្បាប់​គឺជា​ការ​រឹតត្បិត សេរីភាព នោះ​គឺជា​ការ​បន្ទាប​តម្លៃ​នៃ​គោលការណ៍​នីតិរដ្ឋ​និង​ការអនុវត្ត​ស្មើភាព​គ្នា​ចំពោះ​ពលរដ្ឋ​ទាំងអស់ ដែល​ត្រូវបាន​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ទទូចថា អ្នករាយការណ៍​ពិសេស​ត្រូវគោរព​ការងារ​និង​ឯករាជ្យភាព​នៃ ប្រព័ន្ធ​តុលាការជាតិ ដែល​ក្នុងចំណោម​នោះ មិនត្រូវ​ធ្វើការ​វិនិច្ឆ័យ​ជាមុន ឬ​ធ្វើ​អ្វីដែល​ជះឥទ្ធិពល​លើ លទ្ធផល​នៃ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បុគ្គល​ដែល​កំពុង​រង់ចាំ​សវ​នា​នោះឡើយ​។ ការយកចិត្តទុកដាក់ ប្រកបដោយ​ការប្រុងប្រយ័ត្ន​និង​គោរព​នីតិវិធីតុលាការ​ខាងលើ ព្រម​ជាមួយនឹង​ការប្រកាន់​ខ្ជាប់​យ៉ាង ម៉ឺងម៉ាត់​នូវ​ក្រមសីលធម៌​និង​សៀវភៅ​ណែនាំ​ប្រតិបត្តិការ​សម្រាប់​អ្នកទទួល​អាណត្តិ​នីតិវិធី​ពិសេស ដែល បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​ការគោរព​ច្បាប់​ជាតិ​និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ នឹង​ជួយ​ឱ្យ រដ្ឋ​ទូទៅ​ទាំងអស់ និង​កម្ពុជា ជាពិសេស បន្ត​រក្សា​នូវ​ទំនុកចិត្ត និង​កិច្ចសហប្រតិបត្តិការ​ពិត​ប្រាកដ ជាមួយ អ្នករាយការណ៍​ពិសេស​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×