ភ្នំពេញ ៖ ស្រ្តីម្នាក់ដែលជាអ្នកមើលថែកូនប្រុសពីរនាក់របស់លោកឧកញ៉ាឌួង ឆាយ ត្រូវចាប់ខ្លូនតាមពាក្យប្តឹងរស់ក្រុមគ្រួសារកុមាររងគ្រោះក្នុងករណី ហិង្សាលើកុមារដោយក្តិតមួលពេលកុមារទាំងពីរនាក់និយាយមិនស្តាប់បង្គាប់ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២ នៅចំណុចក្នុងផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនសង្ស័យឈ្មោះ ស៊ុំ សុផាន់ណា ភេទស្រី អាយុ២៣ឆ្នាំ បុគ្គលិកលក់ខោអាវនិងមើលថែក្មេង ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ចំណែកលោកឧកញ៉ា ឌួង ឆាយ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៥ BEO ផ្លូវ១០៥ ភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ត្រូវជាអាណាព្យាបាលកុមាររងគ្រោះចំនួន២នាក់ឈ្មោះ ឌួង គឹមវិសាល ភេទប្រុស អាយុ៨ឆ្នាំ របួសលើផ្ទៃមុខ និងឈ្មោះ ឌួង ម៉ាណាវិត ភេទប្រុស អាយុ៤ឆ្នាំ របួសប្រដាប់ភេទ ត្រូវបានយកទៅព្យាបាលនៅប្រទេសសិង្ហបូរី ។
តាមដំណើររឿង ៖ មុនពេលកើតហេតុ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ពេលម្តាយរបស់លោកឧកញ្ញា ឌួង ឆាយ ទៅសហរដ្ឋអាមេរិក គ្មានអ្នកមើលថែទាំងកូន លោកឧកញ៉ា ឌួង ឆាយ បានហៅជនសង្ស័យឲ្យជួយមើលថែទាំកូនទាំង២នាក់ នៅក្នុងផ្ទះស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ពេលមើលថែទាំកុមាររងគ្រោះ ជនសង្ស័យបាននិយាយទៅក្មេងទាំង២នាក់ តែក្មេងទាំង២នាក់មិនស្តាប់ ជនសង្ស័យបានក្តិចមួលកុមាររងគ្រោះ ឈ្មោះ ឌួង គឹមវិសាល ហើយជនសង្ស័យបានក្តិចមួលប្រដាប់ភេទ កុមាររងគ្រោះ ឌួង ម៉ាណាវិត ។
បន្ទាប់មកលោកឧកញ៉ា ឌួង ឆាយ បាននាំកុមាររងគ្រោះឈ្មោះ ដួង ម៉ាណាវិត ទៅព្យាបាលនៅប្រទេសសឹង្ហបូរី ។ លុះដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ២ លោកឧកញ៉ា ឌួង ឆាយ បាននាំខ្លួនជនសង្ស័យប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការសាកសួរតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ដោយ៖បញ្ញាស័ក្តិ