Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខណ្ឌដូនពេញ បិទ​ទីតាំង​ហាង​ម៉ាស្សា DIAMOND MASSAGE សង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារកម្ម និង​នាំខ្លួន​បុរស​ម្នាក់​ទៅ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ​

spot_img

ភ្នំពេញ​៖ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បានចេញ​របាយការណ៍​លំអិត ស្ដីពី​ករណី​ចុះបង្ក្រាប​ទីតាំង​ហាង​ម៉ាស្សា​ដែលមាន​យីហោ DIAMOND MASSAGE ដែល​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី​ខ្មែរ នឹង​ខុសច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ទីតាំង​ផ្ទះ​លេខ ៤៨C ផ្លូវ​២២២ ភូមិ​៤ ក្រុម​១៦ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃទី​២៦ ខែ វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១៤​និង​៣០​នាទី កម្លាំងចម្រុះ​នៃ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ដូនពេញ ដែល​ដឹកនាំ​ដោយ​លោក សេង ហៀ​ង ជា​ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មាន​សមាសភាព​ចូលរួម​ដូចខាងក្រោម​÷ 1-​លោក ម៉ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ 2-​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ 3-​លោក ចាន់ ក​ន្ថេ​ត អភិបាលរង​ខណ្ឌដូនពេញ 4-​លោក វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការនគរបាល​ខ​ណ្ឌ​ដូនពេញ 5- លោក វរសេនីយ៍ទោ អ៉ឹ​ម ផល្គុន អធិការរង​នគរបាល​ខណ្ឌដូនពេញ​ 6-​លោក ហឿន ប្រសើរ ប្រធានការិយាល័យ​សេដ្ឋកិច្ច 7-​លោក កាន់ វរ​: ក្រឡាបញ្ជី​នៃ​អ​យ្អ​យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា 8-​លោក មាស បូ​រិ​ន ចៅ​រង​ទី​1 សាលាសង្កាត់​បឹងរាំង 9-​លោក វរសេនីយ៍ត្រី ប៊ុន ប្រុស នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​បឹងរាំង​។ 10-​លោក ភោគ សោ​ភ័​ណ្ឌ មេភូមិ​4 សង្កាត់​បឹងរាំង ។​

​ពេល​ចុះមក​ដល់ទី​តាំង​ខាងលើនេះ​ក្រុមការងារ​បាន​ពិនិត្យឃើញ​ជាក់ស្ដែង​ដូចខាងក្រោម​: ទីតាំង​បាន​បិទទ្វារ និង​មានឈ្មោះ សេង ហុក​សុខ​រស្មី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ ជា​អ្នកមើលការខុសត្រូវ​ទីតាំង​ខាងលើ ពេលនោះ ឈ្មោះ សេង ហុក​សុខ​រស្មី បាន​សហការ​ជាមួយ​កម្លាំង​ចំ​ម្រុះ ឲ្យ​ចូល​ពិនិត្យ​ក្នុង​ទីតាំង​ខាងលើ រកឃើញ​វត្ថុតាង​មួយចំនួន រួមមាន​÷ 1- ស្រោមអនាម័យ​ម៉ាក Strast និង ទឹករំអិល K Y Jelly មួយចំនួន 2- កុំព្យូទ័រ Desktop ម៉ាក​Dell ពណ៌​ខ្មៅ 01​គ្រឿង រួមជាមួយ​ម៉ាស៊ីន Printer 3- DVR ម៉ាក Hikvision ព​ណ៏​ខ្មៅ 01​គ្រឿង 4-Tablet ម៉ាក Samsung 01​គ្រឿង 5-​ទូរស័ព្ទដៃ ម៉ាក Oppo ពណ៌​ខ្មៅ 01​គ្រឿង និង កាបូបដៃ ពណ៌​ខ្មៅ​ចំនួន (​របស់​ឈ្មោះ សេង ហុក​សុខ​រស្មី​) 6- ប​ញ្ចី​ចំណូល ចំនួន 03​ក្បាល និង ឯកសារ​មួយចំនួន 7-​រូបថត​សរសេរថា “​វិញ្ញាបនបត្រ​លេខ​(No)MOC-49851984 ពណ​.​ចបព ចុះ​ថ្ងៃទី​18 ខែមីនា ឆ្នាំ​2020​។

​ដោយ​ពិនិត្យឃើញថា អាជីវកម្ម​ខាងលើ​ល្មើស​និង​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល តាមរយៈ​លិខិត​លេខ 167​សជណ​.​អរ​ហ ចុះ​ថ្ងៃទី 07 ខែមេសា ឆ្នាំ​2020​របស់​ក្រសួងទេសចរណ៍ និង​ដោយ​ពិនិត្យឃើញ​ជាក់ស្ដែង​នូវ​វត្ថុតាង​ខាងលើ​(​ពិសេស​ស្រោមអនាម័យ​និង​ទឹករំអិល​)​មាន​តម្រូវ​សង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារកម្ម ហេតុនេះ​ក្រុមការងារ​ចម្រុះ​សម្រេច​ចាប់យក​វត្ថុតាង​ខាងលើ និង​បិទ​ទីតាំង​អាជីវ​កម្មនេះ​ជា​បណ្ដោះអាសន្ន​។ ក្រៅពី​វត្ថុ​ចាប់យក​ខាងលើ ក្រុមការងារ​ចម្រុះ​ពុំបាន​ដកហូត ឬ​ធ្វើ​ឲ្យ​ខូចខាត​សម្ភារ​ណាមួយ​នៅក្នុង​ទីតាំង​ខាងលើ​ឡើយ និង បាន​នាំ​ឈ្មោះ សេង ហុង​សុខ​រស្មី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ បន្ត ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×