Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សួន​បណ្តុំ​សហគ្រាស​ធុន​តូច​និង​មធ្យម​” របស់​ក្រុមហ៊ុន វើ​លដ៍ ប្រ៊ី​ដ អ៊ិន​ដាស​ស្ទ្រៀ​ល ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​

spot_img

​សួន​បណ្តុំ​សហគ្រាស​ធុន​តូច​និង​មធ្យម​” របស់​ក្រុមហ៊ុន វើ​លដ៍ ប្រ៊ី​ដ អ៊ិន​ដាស​ស្ទ្រៀ​ល ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក (Worldbrigde Industrial Development Co., Ltd.)​បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។ សួន​បណ្តុំ​សហគ្រាស​ធុន​តូច​និង​មធ្យម មាន​ទីតាំង​ស្ថិតនៅ​នៅ​ភូមិ​កោះគ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​លោក​ឧកញ៉ា សៀ ឬ​ទ្ធី តំណាង​ឲ្យ​ក្រុមហ៊ុន Worldbrigde Industrial Development Co., Ltd. បាន​ថ្លែងថា​ការបង្កើត​គម្រោង​នេះ​គឺ​ក្នុង​គោលបំណង​ពង្រឹង​ការគ្រប់គ្រង​និង​ជំរុញ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់ សហគ្រាស​ធុន​តូច​និង​មធ្យម តាមរយៈ​កិច្ចដំណើរការ​ផលិតក​ម្ម អាជីវកម្ម និង​សេវាកម្ម​នៅ​មួយកន្លែង ដែលមាន​ភាព​ប្រទាក់ក្រឡា​គ្នា ផ្គត់ផ្គង់​និង​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​។

​លោក​ឧកញ៉ា សៀ ឬ​ទ្ធី​ថ្លែងបន្តថា​៖«​បន្ទាប់ពី​រាជរដ្ឋាភិបាល​សម្រេច​ឯកភាព​ផ្តល់​ការលើកទឹកចិត្ត​ជា​កញ្ចប់​ដល់​ក្រុមហ៊ុន វើ​លដ៍​ប្រ៊ី​ដ អ៊ិន​ដាស​ស្ទ្រៀ​ល​ឌី​វេឡុ​ប​ម៉ិ​ន យើងខ្ញុំ ដែលជា​អ្នក​ភិ​វឌ្ឍន៍​តាមរយៈ​លិខិត​លេខ 6764 ស​.​ហ​.​វ​- អ​.​រ​.​ជ​. រួចមក ទើប​ពេលនេះ ក្រុមហ៊ុន​បានរៀបចំ​ពិធី​ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់ តំបន់​”​ចង្កោម​សហគ្រាស​ធុន​តូច​និង​មធ្យម​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​តំណាង​អង្គទូត​នានា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​»

​លោក​មានប្រសាសន៍ថា គម្រោង​សាងសង់​នេះ មាន​រយៈពេល ៨ ខែ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ ចុងឆ្នាំ ២០២១​ដោយ​ចែង​ចេញ​ជា ៧​ផ្នែក​សំខាន់ៗ ដូចជា ៖ ១.​មជ្ឈមណ្ឌល​សវាក​ម្ម ក្នុងនោះ​មាន​៖​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​, ការិយាល័យ​ច្រកចេញចូល​តែមួយ (RGE One Window Service Center)​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​, មន្ទីរពិសោធន៍​, ទីតាំង​លំហ សម្រាប់​អាហារ​ដ្ឋា​ន និង ភេសជ្ជៈ​, មណ្ឌល​ពិនិត្យ​សុខភាព និង មណ្ឌល​ថែទាំ​កុមារ​, មណ្ឌល​សន្និសីទ​, សេវក​ម្ម លំនៅដ្ឋាន និង​ការិយាល័យ​។

​ទី​២. មណ្ឌល​ទ្រទ្រង់​គ្រឿង​បរិក្ខា​ឧស្សាហកម្ម ចង្កោម​សហគ្រាស​ខ្នាតតូច​និង​មធ្យម​មួយឈុត (Basic SME Factory Set) មាន​ផ្ទៃ​សរុប ប្រមាណ​១,០៩៧ ម៉ែត្រក្រឡា ក្នុងនោះ​មាន​៖ ការផ្គត់ផ្គង់​ទឹក​ក្តៅ ទឹក​ត្រជាក់ (Water Supply (3bar) ប្រព័ន្ធគ្រប់គ្រង​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​(EMS control Solar & Grid Power)​ទីតាំង​ការិយាល័យ (Office Space) សាល​តាំងពិព័រណ៍ (Showroom) តំបន់​ភស្តុភា​(Logistics Area)​ដំបន់​ទីធ្លា​បរិវេណ​លំហ​ខាងក្រៅ​។

​ទី​៣. ហេដ្ឋារចនាសម្ព័ន្ធ (Infrastructure) ដែលមាន​៖ ការផ្គត់ផ្គង់​ចរន្ត​ថាមពល ដើរ​ដោយ​ឥន្ធនៈ និង​ដោយ​អគ្គិសនី (Hybrid power supply) ប្រព័ន្ធគ្រប់គ្រង​ថាមពល​(Energy Management System) ប្រព័ន្ធគ្រប់គ្រង​អគារ (Building Management System) ការផ្គត់ផ្គង់​ទឹកស្អាត​(Treated Water Supply) ការប្រមូល និង​គ្រប់គ្រង​សម្រាម និង​សំណល់​ឧស្សាហកម្ម (Industrial & Domestic Waste collection& Mgmt) រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​សំណល់​(Waste Water Treatment Plant) ផ្តល់​សេវា​ទូរទស្សន៍​ខ្សែកាប និង​សេវា​សន្តិសុខ​២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង ពេញ​មួយ​សប្តាហ៍ ផ្តល់​សេវាកម្ម​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះបន្ទាន់ (Fire Fighting and Emergency) ផ្តល់​ថាមពល​បម្រុង​២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង ពេញ​មួយ​សប្តាហ៍​(24/7Backup Power) មាន​ស្ថានីយ៍​បញ្ចូល​អគ្គិសនី​រថយន្ត​(EV charging Station)

​ទី​៤. មជ្ឈមណ្ឌល​ភស្តុភា និង​សេវាកម្ម​( Logistics & Service), ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​ក្នុងស្រុក​( Domestics Transport Services), មាន​ផ្តល់​សេវាកម្ម​ជម្រះបញ្ជី​ពន្ធគយ​នាំចូល និង​នាំចេញ​(Import export clearance service), មាន​ការិយាល័យ​បម្រើសេវា​គយ​នៅក្នុង​ទីតាំង​ផ្ទាល់​(On site Customs Services), ការគ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ (Inventory Mgmt), មាន​សេវាកម្ម​វេច​ខ្ចប់​ទំនិញ​រក្សា​សីតុណ្ហភាព​ត្រជាក់​(Cold Storage Packaging Services), មាន​សេវាកម្ម​បន្ថែម​តម្លៃ​លើ​ការទទួល និង​វេច​ខ្ចប់​ទំនិញ (value-added Service (Pick& Pack), មាន​នាវា និង​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ទំនើបៗ (Modern Flreet & Tracking),

​ទី​៥. ស្តីពី​ភាពងាយស្រួល​ក្នុង​ការប្រកប​ធុរកិច្ច​(Business Amenities), មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​វាយ​តំលៃ (R &D & Prototyping center), មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នៅនឹងកន្លែង (On-Site Training Center), មាន​កន្លែង​ប្រារព្វ​ព្រឹត្តិការណ៍ / បំពេញ​មុខងារ​(Event/ Function Space), មាន​សាលប្រជុំ និង​សាល​ធ្វើ​ស្និសីទ (Meeting& Conference room), មាន​ទីតាំង​សម្រាប់​ជួល​ធ្វើ​ពាណិជ្ជកម្ម និង​កន្លែង​លក់រាយ​(Leased Commercial & Retail Space), សេវា​ម​ព​បាត់​ចោល​នូវ​រាល់​ការចេញផ្សាយ​ពាណិជ្ជកម្ម​ណា​ដែល​រំខាន​ដល់​ធុរកិច្ច​ស្របច្បាប់​(Pop-up Commercial blocks)​។​

​ទី​៦. ផ្តល់​ភាពងាយស្រួល​ដល់ក​ម្មក​រ​ក្នុងការ​ប្រកបការងារ​(Worker Amenities) ដោយមាន​៖ បង្កើត អាហារ​ដ្ឋា​ន​សម្រាប់​កម្មករ (Worker Canteen), ភោជនីយដ្ឋាន និង ខ្យូ​ស​សម្រាប់​ទទួលទាន​ភេសជ្ជៈ (Restaurant and F&B Kiosks), ទិវា​ទីផ្សារ​កម្មករ (Worker Market Day), ស្ថានីយ៍​បញ្ចូល​អគ្គិសនី ម៉ូតូ​ឥតគិតថ្លៃ (Free Electric Motorbike Charging), ទីតាំង​លំហែ​សម្រាប់​សាធារណៈ និង​ឯកជន (Public & Private Event Space), មន្ទីរ​ពិនិត្យ​សុខភាព​នៅតាម​កន្លែងធ្វើកា​រ (On-Site Health Clinic) និង​មាន​លំនៅដ្ឋាន​សម្រាប់​កម្មករ ឬ បន្ទប់​ជួល​ផ្តល់​សេវាកម្ម​(Worker Housing or Serviced Apartment), និង​ទី ៧. ផ្តល់​សេវាកម្ម​គាំទ្រ​ដទៃទៀត ដូចជា​៖ សេវា​គាំទ្រ​ផ្សេងៗ រួមមាន គណនេយ្យ ធនធានមនុស្ស ទីផ្សារ ព័ត៌មានវិទ្យា Back of House Service (Accounting, HR, Marketing, IT ជាដើម​), ផ្តល់​ការបញ្ចូល​សេវា មុន​ផ្តើម​ដំណើរការ Input Pre-processing, សេវាកម្ម​ប្រឹក្សា​ហិរញ្ញវត្ថុ និង​ប្រាក់កម្ចី (Financial Advisory & Loan services), ការធ្វើ​របាយការណ៍ និង ការធ្វើ​តេស កម្មករ​សហគ្រាស​ធុន​តូច​និង​មធ្យម (SME EMP Testing & Reporting), មាន​មណ្ឌល​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅលើ ទីតាំង (On-Site OWS Center) និង​,​ផ្តល់​សេវា​ការជ្រើសរើស​ពលករ​(Labour Recruiting)​។​

​លោក​ឧកញ៉ា សៀ ឬ​ទ្ធី​បន្តថា ចំណុច​ទាំងអស់​ខាងលើនេះ​គឺអាច​ផ្តល់​អត្ថប្រយោជន៍​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម ឬ​សហគ្រិន​នានា ឲ្យ​យល់ដឹង​អំពី​សារៈសំខាន់​ក្នុងការ​បង្កើតជា​ចង្កោម​ខ្សែសង្វាក់​ផលិតកម្ម​ពេញលេញ និង​ឆ្លើយតប​ឲ្យ​គ្នា​ទៅវិញទៅមក ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​អេកូឡូស៊ី នៅក្នុង WORLDBRIDGE I4.0 SME CLUSTER យើង​នេះ​។

​លោក​ឧកញ៉ា សៀ ឬ​ទ្ធី ថ្លែងថា តាមរយៈ​ការវិនិយោគ​ជា​ផ្លូវការ​លើ​សេវាកម្ម​ដែលមាន​ស្តង់ដារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អាច​ជឿទុកចិត្ត​បាន​សម្រាប់​ស​ហ​គ្រាស​ធុន​តូច​និង​មធ្យម​នេះ ខ្សែសង្វាក់​ផលិតកម្ម​ពិតជា​អាច​លើកស្ទួយ ផ្តល់​តម្លៃ បង្កើត​ធនធាន ចំណេញ​ពេលវេលា មាន​ស្មារតី​ច្នៃប្រឌិត​ផលិតកម្ម និង​ការគ្រប់គ្រង​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ក្នុងការ​ចំណាយ​។

​លោក​បញ្ជាក់ថា​៖«​ក្រុមហ៊ុន Worldbridge Industrial Developments យល់ថា គម្រោង​ថ្មីៗ​ទាំងអស់​របស់​យើង ទាក់ទិន​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ជាមួយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ គឺ ដោយសារ​ការ​ឈ្វេងយល់​ឃើញថា គម្រោង​ទាំងនោះ វា​ពិតជា​អាច​គាំទ្រ​ដល់​ស្ថិរភាព​នៃ​ការរស់នៅ​របស់​ពលរ​ដ្ឋ​ដែលមាន​ជីវភាព​កម្រិត​មធ្យម ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ជា​វិជ្ជមាន​។​» លោក​ឧកញ៉ា​ថា​៖«​មិនតែប៉ុណ្ណោះ គម្រោង​ទាំងនេះ​អាច​ផ្តល់​គុណប្រយោជន៍​រួម ផ្តល់​ការ​ទ្រទ្រង់​ដល់​គ្នា​ទៅវិញទៅមក និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ក្នុង​សហគមន៍​កាន់តែ​ល្អ ថែមទាំង​អាចជួយ​ជម្រុញ​ឲ្យ​ពលរដ្ឋ​ចូលរួម​ក្នុងការ​ប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​មាន​ចំនួន​កាន់តែច្រើន តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​សមស្រប​តា​មល​ទ្ធ​ភាព ដែល​មិន​បង្ក​ឲ្យ​មាន​ឱនភាព​ប៉ះពាល់​ដល់​សង្គម ផ្ទុយទៅវិញ​វា​អាច​ផ្តល់ឱកាស​ឲ្យ​ពលរដ្ឋ​បន្ត​មានការ​រីកលូតលាស់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ប្រកបដោយ​ចីរភាព​បាន​កាន់តែ​ប្រពៃ​។​»

​ក្រុមហ៊ុន Worldbridge Industrial Developments នឹង​បន្ត​កិច្ច​សហការគ្នា​លើកកម្ពស់​ការអភិវឌ្ឍ​ន៍ និង​បង្កើត​ឱកាស​ឲ្យ​កាន់តែ​ប្រសើរ​ក្នុង​ការធ្វើ​នវានុវត្តន៍ លើ​វិស័យ​នានា​មួយចំនួន ដែល​ក្នុងនោះ​ក៏មាន​ផ្នែក​ដឹកជញ្ជូន​ផងដែរ ក្នុង​បំណង​ជួយ​ទ្រទ្រង់​ដល់​ក្រុម​គ្រួរ​សារ​ដែលមាន​ចំណូល​ទាប និង​មធ្យម សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​សម្រាប់​អា​ជីក​ម្ម​ថ្មីៗ​បន្ថែមទៀត​។ ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​នេះ យើង​ពិតជា​នឹង​អាច​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​មាន​សារសំខាន់ មិន​ត្រឹមតែ​សម្រាប់​អតិថិជន​របស់​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​អាច​ផ្តល់​ការលើកស្ទួយ​ដល់​ពលរដ្ឋ​ដទៃៗ​ទៀត​នៅ​ទូទាំងប្រទេស​កម្ពុជា ឲ្យ​អាច​រៀនសូត្រ​ពី​យើង និង​រិះ​រកម​ធ្យា​បាយ​ច្នៃប្រឌិត ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ជាង​យើង​ថែមទៀត​៕​ដោយ​៖CEN


spot_img
×