Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

VannDa ក្លាយជា​ទូត​សុ​ច្ឆន្ទៈ​របស់ Cellcard ក្រោយ​មានរឿង​ជាមួយ Smart

spot_img

​ភ្នំពេញ​៖ ក្រោយពី​មាន​បញ្ហា​រវាង​តារាចម្រៀង VannDa និង​ក្រុមហ៊ុន​ស្មា​ត ទាក់ទង​និង​កុងត្រា​ការងារ​រហូតដល់​ក្រុមហ៊ុន​ស្មា​ត​បានដាក់​ពាក្យបណ្តឹង​តារាចម្រៀង VannDa ស្រាប់តែ​ក្រុមហ៊ុន Cellcard បានប្រកាស​ជា​សាធារណៈ​ស្វាគមន៍ VannDa ក្នុងនាម​ជា​ទូត​សុច្ឆន្ទៈ​ថ្មី​របស់ខ្លួន​។​

​តាមរយៈ​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​ក្រុមហ៊ុន Cellcard បាន​បង្ហោះ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា «​ស្វាគមន៍ Vann Da – វណ្ណដា ជា​សិល្ប​ករពេញ​ដោយ​ទេពកោសល្យ​របស់​ខ្មែរ​យើង​ម្នាក់ មកកាន់​គ្រួសារ សែ​ល​កាត ជា​ទូត​សុច្ឆន្ទៈ​ថ្មី ពួកយើង​នឹងចូលរួម​ជាមួយគ្នា ក្នុងការ​បង្កើត​ស្នាដៃ​សិល្បៈ​ថ្មីៗ ដើម្បី​ឲ្យ​ពិភពលោក​ទទួលស្គាល់​ស្នាដៃ​កូន​ខ្មែរ​យើង និង​ចូលរួម​ជាមួយគ្នា​ក្នង​កិច្ចការងារ​សង្គម​នានា​!
​សូម​ចូលរួម​ស្វាគមន៍​គាត់​ទាំងអស់គ្នា »​។ ក្រោយ​ការប្រកាស​ជា​សាធារណៈ​បែបនេះ បានធ្វើឱ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយសារ​ទើបតែ​ឃើញ​លោក VannDa ចេញ​វីដេអូ​បកស្រាយ​រឿង​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​ស្មា​ត​ក្តៅៗ​មិនទាន់​និង​ដឹងថា​ទៅជា​យ៉ាងណា​ផង ស្រាប់តែ​ទទួលបាន​កុងត្រា​ការងារ​ជា​ទូត​សុច្ឆន្ទៈ​ថ្មី​របស់​ក្រុមហ៊ុន Cellcard ទៅហើយ​។​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃ​ម្សិលមិញ​តារាចម្រៀង VannDa បាន​បង្ហោះ​វីដេអូ​មួយ​ដែលមាន​រយៈពេល​ជាង​៧​នាទី ធ្វើការ​បកស្រាយ​និង​ចោទ​ជា​សំណួរ​ជាច្រើន ក្រោយពី​ខ្លួន​បាន​ទទួលបាន​ដីកាកោះ​ពី​តុលាការ​យោងតាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​ស្មា​ត​។ ដោយ​ក្នុងនោះ​លោក​ក៏បាន​បញ្ជាក់ថា កុងត្រា​រវាង​លោក​និង​ក្រុមហ៊ុន​ស្មា​ត បាន​ចប់​ទៅហើយ ហើយ​ការបន្ត​កុងត្រា​ទៀត​ឬ​យ៉ាងណា​ខាង​តំណាង​របស់លោក​ក៏បាន​ជជែក​ជាមួយ​ក្រុមហ៊ុន​ស្មា​ត​ដែរ​តែ​ក៏ត្រូវ​ក្រុមហ៊ុន​ស្មា​ត​ស្នើ​ដក​លក្ខណ​មួយចំនួន និង​ជជែក​ឡើងវិញ​ពី​តម្លៃ​និង​សេវា​ផ្សេងៗ​។ ក្រោយពី​ការជជែក​នោះ អស់​រយៈពេល​ប្រមាណ​៦​ខែ លោក​ក៏​មិន​ទទួលបាន​ដំណឹង ឬ​Payment អ្វី​ពី​ខាង​ក្រុមហ៊ុន​ដែរ​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×