Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សែន​អាណិត​នារី​ខ្មែរ​! គិតថា​បាន​ប្តី​ចិន​មក​រួមរស់​មាន​លុយ​ចាយ​សុខសាន្ត តែ​ប៉ះចំ​ប្តី​ចិន​ហេងស៊យ ចាប់​ប្រពន្ធ​បោក​យ៉ាង​ព្រៃផ្សៃ គ្រាន់តែ​រឿង​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់​ខ្លាំងណាស់ នៅពេលដែល​បានឃើញ​ក្នុង​វីដេអូ​បុរស​ជនជាតិ​ចិន​មាន​មាឌធំ​ម្នាក់ បាន​ប្រើ​អំពើហិង្សា​ទៅលើ​ប្រពន្ធ​ខ្លួន​ជា​ជនជាតិខ្មែរ​យ៉ាង​សាហាវព្រៃផ្សៃ នៅ​ចំពោះមុខ​កូនស្រី និង​បុគ្គលិក​របស់ខ្លួន កាលពី​វេលា​ម៉ោងជាង ៨ យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅនេះ ស្ថិតនៅ​ផ្ទះ​លេខ 67B ផ្លូវ​លេខ​310 សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​បុរស​ជនជាតិ​ចិន​ជា​ប្តី​នោះ​មានឈ្មោះ ឈិន ស៊ា​អ៊ី អាយុ ៤២ ឆ្នាំ និង​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ ជីវ ស៊ុយ​ងី​ង អាយុ ៣១ ឆ្នាំ​។ អ្នក​ទាំងពីរ​មានកូន​ស្រី​២​នាក់ ដែលជា​ចំណងដៃ​នៃ​អាពាហ៍ពិពាហ៍​ស្របច្បាប់​អស់​រយៈពេល​ជិត ១០ ឆ្នាំ​។​

​លទ្ធផល​នៃ​អំពើហិង្សា​ដ៏​សាហាវ​នេះ ស្ត្រី​ជា​ប្រពន្ធ​ខាងលើ បានទទួល​រងរបួស​ធ្ងន់ធ្ងរ​ច្រើន​កន្លែង​ក្នុងនោះ​រួមមាន​៖ ត្រង់​ចំណុក​, សៀតផ្កា​ខាងឆ្វេង​, ត្របក​លើ​ក្រោម​នៃ​ភ្នែក​ខាងឆ្វេង​, ជង្គង់​ខាងស្តាំ និង​កែងដៃ​ខាងឆ្វេង​។

​យោងតាម​ពាក្យបណ្តឹង ស្ត្រី​រងគ្រោះ​បាន​ប្រាប់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​ប្តី​ជនជាតិ​ជា​ប្តី​រូបនេះ មានចិត្ត​កំណាច​មកលើ​រូបនាង​យ៉ាង​សាហាវ​បែបនេះ គឺ​ដោយសារ​កូនស្រី​ពៅ​របស់​ពួកគេ បាន​កាន់​រំពាត់​ធ្វើ​ឲ្យ​ប៉ះពៀរ​វង់​ផឹកស៊ី​របស់​ប្តី ហើយ​នៅពេលនោះ​ប្តី​បាន​ស្តី​គំហក​ឲ្យ​ថា​មិនចេះ​មើល​កូន ចុះបើ​កាន់​ប៉័ងតោ ឬ កាំភ្លើង មិន​បាញ់​គេឯង​ងាប់​អស់ហើយ​! ។ បន្ទាប់មក រូបនាង​ក៏បាន​ឆ្លើយថា កូន​ធ្វើបែបនេះ​ក៏​ព្រោះតែ​កូន​បាន​មើល​វីដេអូ​ឪ​វា​ប្រើ​ហិង្សា​ច្របាច់ក​ម៉ែ​វា​។ ឮ​បែបនេះ បុរស​ជា​ប្តី​ជនជាតិ​ចិន​ឈ្មោះ ឈិន ស៊ា​អ៊ី ក៏បាន​សុំ​មើល​វីដេអូ តែ​នាង​ពុំ​ឲ្យ​ខ្លាច​បោក​ទូរស័ព្ទ ក៏បាន​ផ្ទុះ​កំហឹង​ខ្លាំងក្លា​បែបនេះ​តែម្តង​។​

​ជាមួយនឹង​ទង្វើ​ដ៏​ព្រៃផ្សៃ​នេះ ស្ត្រី​ជា​ប្រពន្ធ​ក៏បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ប្តី​ជន​ជាតិចិន​របស់ខ្លួន​ចំនួន ៥ ម៉ឺន​ដុល្លារ​៕ ដោយ​៖ លឹម ហុង​

spot_img
×