Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​កិច្ចការនារី សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ជនល្មើស​រំលោភបំពាន​, ប្រើ​ហិង្សា​លើ​ស្ត្រីភេទ​កុំ​ឲ្យ​រួចខ្លួន​

​ភ្នំពេញ​៖ នេះ​ជាការ​លើកឡើង​របស់លោក​ជំទាវ ប៊ុន ពុ​ទ្ធី ,​អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី ដែល​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​សិក្ខាសាលា​លើកកម្ពស់​ការយល់ដឹង អំពី​ការអនុវត្ត​ក្រម​ប្រតិបត្តិ សម្រាប់​ការរាយការណ៍​អំពី​ហិង្សា​លើ​ស្ត្រី ធ្វើឡើង​នៅ​ទីស្តីការក្រសួង​កិច្ចការនារី ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​ព័ត៌មាន ក្លឹប​អ្នកសារព័ត៌មាន​កម្ពុជា ស្ថានទូត​បារាំង អង្គការ​សង្គម​ស៊ីវិល​និង​អ្នកសារព័ត៌មាន ។​

​ថ្លែង​ទៅកាន់​អ្នកចូលរួម​លោកជំទាវ អនុ​រដ្ឋលេខា បាន​បញ្ជាក់ថា សិក្ខាសាលា​មាន​គោលបំណង​រួមគ្នា​ផ្តល់​សារ​ដល់​សាធារណជន ក្នុង​ការជួយ​គ្នា​ទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រីជន​រងគ្រោះ ឲ្យ​ទទួលបាន​នូវ​ភាពយុត្តិធម៌​និង​លើកទឹកចិត្ត​ដល់​អ្នកពាក់ព័ន្ធ ក្នុង​ការជួយ​ដល់​ជនរងគ្រោះ​ដោយ​គ្មាន​ការ​រើស​អ៊ើ​ង​និង​អនុវត្ត​ច្បាប់ ហើយ​បញ្ជាក់​យ៉ាងច្បាស់​ថា ពួកគាត់​នឹងមិន​ក្លាយជា​ជនរងគ្រោះ​បន្ថែមទៀត​។ លោកជំទាវ​សង្កត់ធ្ងន់ថា ”​គ្មាន​វប្ប​ធ​ម​លើកលែងទោស​លើ​ជនល្មើស​ឬ​អ្នកប្រព្រឹត្ត​អំពើហិង្សា​”​ឡើយ​។​

​ឯកឧត្តម អ៊ុក គឹម​សេង​,​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​លើកឡើងថា គោលបំណង​របស់​ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ចការនារី ដែលមាន​រួមគ្នា​បង្កើត​ក្រមសីលធម៌​នេះ ដើម្បី​ផ្សព្វផ្សាយ​ដល់​អ្នកសារព័ត៌មាន ដែល​បាន​ចូលរួម​និង​ជួយ​ផ្សាយ​បន្ត​ដល់​អ្នកកាសែត មិនបាន​ចូលរួម​បានដឹង​ពី​ការផ្សាយ​ព័ត៌មាន ពី​ការ​អំពើ​ហឹ​ង្សា​លើ​ស្ត្រី​កាន់តែច្បាស់​។​

​ឯកឧត្តម ឡូ​រ៉ង់ លេខា​រង​ទី​១ ស្ថានទូត​បារាំង បាន​បញ្ជាក់ថា អំពើហិង្សា​លើ​ស្ត្រី​ក្នុង​ឆ្នាំ​២០២០ មានការ​កើនឡើង ខណៈពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ស្ត្រី​ស្ថិតនៅ​ក្នុងផ្ទះ​។ ជា​គោល​ការទូត​របស់​ប្រទេស​បារាំង​លើ​កល​ម្ព​ស់ ចំពោះ​ការការពារ​អំពើហិង្សា​លើ​ស្ត្រី​និង​ការ​សិទ្ធិ​សិទ្ធិ​ស្ត្រី ការពារ​សិទ្ធិ​ផ្លូវភេទ​និង​សិទ្ធិ​ក្នុង​ការបន្ត​ពូជ​។​

​លោក​ហម រស្មី​,​ប្រធាន​អង្គការ​អា​សិន​ប្លែន បាន​ថ្លែងថា តាម​ការស្រាវជ្រាវ​១៣៤​ករណី មាន​ប្រមាណ​៥៩​ករណី ជា​អំពើហិង្សា​លើ​ស្ត្រី​, ជាង​៣០​ករណី​លើក​កុមារ​, ក្នុងនោះ​ប្រមាណ​៥០%​ករណី​រំលោភ​សេពសន្ថវៈ និង​មាន​ប្រមាណ​៧០%​ជន​លើស​ត្រូវបាន​ចាប់ខ្លួន​។ ហើយ​លោក​សង្កត់ធ្ងន់ថា ”​មិនមាន​ព័ត៌មាន​ពី​ការផ្តន្ទាទោស​ជនល្មើស​ទេ​”​។ ដោយឡែក​កម្មការិនី​១​នាក់ ក្នុងចំណោម​៣​នាក់​ត្រូវបាន​បៀតបៀន​កេរ្តិ៍ខ្មាស​, ស្ត្រី​ពិការ​១​នាក់​ក្នុងចំណោម​៤​នាក់ ត្រូវបាន​គេ​បង្ខំ​រួមភេទ​, ចំពោះ​បុរស​វិញ​(​អាយុ​ពី​១៨​ដល់​៤៨​ឆ្នាំ​)១​នាក់ ក្នុងចំណោម​៥​នាក់​បាន​ធ្លាប់​រំលោភ​គេ​៕​ដោយ​៖CEN​

×