Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់​! តារា​ជើង​សម្តែង​ជើងចាស់​តួ​យាយ​ផាន់ ត្រូវ​ម៉ូតូ​បុក​រួច​រត់គេច​បាត់​

spot_img

​ភ្នំពេញ​៖ តារា​សម្តែង​ជើងចាស់​តួ​យាយ​ផាន់ ក្នុង​រឿង​ទុំ​ទាវ ត្រូវ​ម៉ូតូ​មួយគ្រឿង​បាន​បើក​មក​បុក​ពីក្រោយ បណ្តាលឱ្យ​រងរបួស​បែ​ក​ក្បាល​រួច​រត់​គេចខ្លួនបាត់​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម្តុំ​ក្រោយ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​។

​ហើយ​បើតាម​ប្រភពព័ត៌មាន​ក្នុងស្រុក​មួយ​បានឱ្យដឹងថា អ្នកគ្រូ កាន់ សុវណ្ណនី ដែល​ទស្សនិកជន​ស្គាល់​ថា​ជា​តួ​យាយ​ផាន់ ក្រោយ​រងគ្រោះថ្នាក់​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​លេខ​៣៤២e២z សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។
​យ៉ាងណាក៏ដោយ​ក្រោយពី​ទទួលបាន​ដំណឹង​នេះ អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន​បានខ​មិន​ជូនពរ​សូមឱ្យ​អ្នកគ្រូ កាន់ សុវណ្ណនី ឆាប់​ជាសះស្បើយ ហើយ​ក៏មាន​សប្បុរសជន​បានផ្តល់​ថវិកា​មួយចំនួន​ដល់​អ្នកគ្រូ កាន់ សុវណ្ណនី តាមរយៈ​លោក អ៉ឹ​ម ជីវ៉ា ផងដែរ​។​

​គួររំលឹកថា អ្នកគ្រូ កាន់ សុវណ្ណនី គឺជា​តារា​សម្តែង​ជើងចាស់​មួយរូប​ដែលមាន​ទេពកោសល្យ​សិល្បៈ​មិនធម្មតា ហើយ​ល្បីល្បាញ​យ៉ាងខ្លាំង​រហូតមក​ដល់ពេល​បច្ចុប្បន្ន ក្រោយពី​សម្តែង​ជា​តួ​ម្តាយ​ក្នុង​រឿង​ទុំ​ទាវ ដែល​បានបង្ហាញ​ពី​ចរិត​កាច​ឆ្នាស់ឆ្នើម​ចំពោះ​កូនស្រី ហើយ​ដាច់ខាត​មិន​លើក​កូន​ឱ្យ​ទុំ​ដែលជា​អ្នកក្រីក្រ​ឡើយ ទោះ​មាន​បញ្ជា​ពី​ស្តេច​ផែនដី​ក៏ដោយ គ្រប់យ៉ាង​គឺ​ដើម្បីឱ្យ​កូន​និង​ខ្លួន​បាន​ខ្ព​ស់មុខ​ខ្ពស់​មាត់ មានទ្រព្យ​ចាយ​មិន​អស់​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×