Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខណ្ឌ​កំបូល ធ្វើការ​ត្រួតពិនិត្យ​អ្នកបើកបរ និង​ព្រូ​រថយន្ត​១៦០​នាក់ រកឃើញ​អ្នក​ផ្ទុក​សារធាតុ​ញៀន ៩​នាក់​

​ភ្នំពេញ ៖ ក្នុង​គោលបំណង​ចូលរួមចំណែក​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍ ដែលជា​ឃាតករ​នៅលើ​ដងផ្លូវ បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្ដិ អាយុជីវិត​មនុស្ស កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​កំបូល បាន​ត្រួតពិនិត្យ​អ្នកបើកបរ និង​ព្រូ​រថយន្ត​ចំនួន ១៦០​នាក់ ក្នុងនោះ​ធ្វើតេស្ត​ទឹកនោម​រកសារ​ជាតិ​ញៀន រកឃើញ​អ្នក​ផ្ទុក​សារធាតុ​ញៀន​ចំនួន ៩​នាក់​។
​បច្ចុប្បន្ន​ក្រុមការងារ​បាន​បញ្ជូន​អ្នក​បររថ​យន្ត ដែលមាន​ផ្ទុក​សារជាតិ​ញៀន​ខាងលើ និង​វត្ថុតាង​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​មន្ត្រី​សាលាខណ្ឌ​បានឱ្យដឹងថា ៖ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​កំបូល បាន​បែងចែក មន្ត្រី​សាលាខណ្ឌ ដឹកនាំ​ដោយ​លោក ទ្រី ណា​រ៉េត និង​លោក គន់ ចាន់​សុភា​រី នាយករង​រដ្ឋបាល ដោយមាន​ការចូលរួម​សហការ​ពី មន្ត្រីនគរបាល​អធិកា​រដ្ឋា​ន​នគរបាល​ខណ្ឌ មន្ត្រី​មូលដ្ឋាន​កង​រាជ​អាវុធ​ខណ្ឌ ព្រមទាំង​មន្ត្រី​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ បានដាក់​គោលដៅ​ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​ដឹក​ដី និង​ព្រូ ដើម្បី​ធ្វើតេស្ត​ទឹកនោម​រកសារ​ជាតិ​ញៀន ដោយ​បែង​បែង​ចែកជា ២​ក្រុម​ដូចខាងក្រោម​៖​ក្រុមទី​១: គោលដៅ​ផ្លូវ​លេខ ៤២ ចំនុច​ភូមិ​បឹង​ធំ​ទី​១ សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល ដឹកនាំ​ដោយ​លោក ទ្រី ណា​រ៉េត នាយករង​រដ្ឋបាល​ខ​ណ្ឌ​។​ក្រុមទី​២: គោលដៅ ផ្លូវ​លេខ​៤២ ចំនុច​ភូមិ​អំពិល សង្កាត់​កំបូល ដឹកនាំ​ដោយ លោក គន់ ចាន់​សុភា​រី នាយករង​រដ្ឋបាល​ខ​ណ្ឌ​៕​ដោយ៖បញ្ញាស័ក្តិ

×