Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ១ នាក់ ពីបទ​ប្រើប្រាស់​ផ្លាកលេខ​ក្លែងក្លាយ ឯ​វត្ថុតាង​រក្សាទុក​នៅ​សាខាគយ​និង​រដ្ឋាករ​ខេត្តកំពង់ឆ្នាំង

​កំពង់ឆ្នាំង ៖ កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​ឃាត់ខ្លួន​ជនសង្ស័យ ១ នាក់ ពីបទ​ប្រើប្រាស់​ផ្លាកលេខ​ក្លែងក្លាយ ហើយ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត រីឯ​វត្ថុតាង​រក្សាទុក​នៅ​សាខាគយ និង​រដ្ឋាករ​ខេត្ត​។​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការ​ឃាត់ខ្លួន​បុរស​ម្នាក់ និង​រថយន្ត LEXUS RX 400h កែច្នៃ​មួយគ្រឿង យោង​តាម​ដីកា​សម្រេច​ឱ្យ​បើក​ការស៊ើបអង្កេត​ជាក់ស្តែង ពី​ស្ថាប័ន​អយ្យការ​ខេត្តកំពង់ឆ្នាំង ដើម្បី​យក​សួរនាំ​ដោយ​សង្ស័យ​ជាប់​ពាក់​ព័​ណ្ធ​អំពើចោរកម្ម ឬ​ការ​ក្លែងបន្លំ​ផ្លាកលេខ។​

​បើតាម​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១៧:៣៥ នាទី ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន ៥ នាក់ មធ្យោបាយ​រថយន្ត ១ គ្រឿង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួល​ផែន​យុត្តិធម៌ និង​ដោយមាន​ការសម្របសម្រួល​ពី ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ១ នាក់ ឈ្មោះ ឃឹម ប៊ុនធឿន ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ទីលំនៅ​ភូមិ​ស្មែ​ត ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ពីបទ​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ ។​

​វត្ថុតាង​ដកហូត​រួមមាន : -​រថយន្ត Lexus RX 400 h ពណ៌​ស ០១ គ្រឿង -​ផ្លាកលេខ​រថយន្ត​ចំនួន ០២ សន្លឹក – ទូរស័ព្ទដៃ​ចំនួន ០១ គ្រឿង ។​

ជនសង្ស័យ ឃឹម ប៊ុនធឿន នេះ​មានមុខរ​បរជា​ម្ចាស់កា​រ៉ា​ស​ជួសជុល​រថយន្ត​មួយកន្លែង និង​ជា​ឈ្មួញ​ដុះ​ស្លែ​រកស៊ី​ទិញ​លក់​តែ​រថយន្ត​អត់​ពន្ធ​ទំនើបៗ ដូចជា​៖ CAMERY 2012, TUNTRA 2020, GS300, LEXUS RX 330 ឬ RX 400h, MAZDA PICK UP និង​រថយន្ត​ស៊េរី​ទំនើបៗ​ជាច្រើន​ទៀត ដោយ​រថយន្ត​មួយគ្រឿងៗ​តម្លៃ​ចន្លោះ​ពី ៧,៥០០​ដុល្លារ ឬ​ត្រឹម​២០,០០០​ដុល្លារ ហើយ​ការទិញ​លក់​នោះ ខ្លួន​មាន​បក្ខ​ពួកខ្លួន និង​ឈ្មួញ​មួយចំនួន​ចាំ​ទិញ​រថយន្ត​ទាំងនោះ​។ រីឯ​ឯកសារ​គឺ​ជនសង្ស័យ ឃឹម ប៊ុនធឿន ជា​អ្នក​ជួយ​រៀបចំ​ឯកសារ​ក្លែងក្លាយ​ឱ្យ និង​ជា​អ្នក​បំពាក់​ផ្លាកលេខរថយន្ត​ក្លែង ដែល​ខ្លួន​បាន​ទិញ​ពី​ក្រុមចោរ​ឱ្យ​ថែម​ទៀតផង​។​ ​ចំពោះ​ផ្លាកលេខ​រថយន្ត គឺជា​ផ្លាកលេខ​ដែល​ចោរលួច ​យកមក​លក់​ឱ្យជនសង្ស័យ ឃឹម ប៊ុនធឿន ដែល​ជនរូប​នេះ​តែងតែ​ទិញ​ទុក ដើម្បី​ទុក​សម្រាប់​បំពាក់​លើ​រថយន្ត​។ ដោយឡែក​រថយន្ត​ដែល​ឃាត់បាន​ខាងលើនេះ សមត្ថកិច្ច​កំពុងតែ​ស៊ើបអង្កេត​បន្តថា​តើ​ជា​រថយន្ត​ដែល​លួច​គេ​មក ឬ​ជា​រថយន្ត​បាន​ទិញ​មកពីណា​។​

​គួរ​បញ្ជាក់ថា រថយន្ត​ម៉ាក LEXUS RX 400h ពណ៌​ស ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ BD-9326 ក្រោយ​ការស្រាវជ្រាវ ឃើញថា ជា​ផ្លាកលេខ​របស់​រថយន្ត តូ​យូ​តា​ហាយ​ឡិន​ឌឺ (HIGH LANDER) ស៊េរី​ឆ្នាំ​២០០២ ពណ៌​ខ្មៅ និង​មាន​ម្ចាស់​កម្មសិទ្ធិ​ឈ្មោះ GUO CHAOYANG (​គ័​រ ឆូវ​យ៉ាង​) រស់នៅ​ភ្នំពេញ មិនមែនជា​ផ្លាកលេខ​រថយន្ត LEXUS RX 400h ពណ៌​ស​នោះឡើយ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត រីឯ​វត្ថុតាង​រក្សាទុក​នៅ​សាខាគយ និង​រដ្ឋាករ​ខេត្ត ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×