Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ឃាត់ខ្លួន​ម្ចាស់​ចំការឪឡឹក សង្ស័យ​ពាក់ព័ន្ធ​ករណី​ពុល​ទឹក ស្លាប់​ពីរ​នាក់ និង​១៣​នាក់​សង្គ្រោះបន្ទាន់

​ភ្នំពេញៈ នៅ​រសៀល​ថ្ងៃទី​២៨ ខែវិច្ឆិកា នេះ ប៉ូលិស​បាន​ចាប់ខ្លួន​ម្ចាស់​ចំការឪឡឹក ពាក់ព័ន្ធ​ករណី​សង្ស័យ​ពុល​ទឹក​ដែលមាន​សារធាតុ​គីមី​ពុល ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ និង​មនុស្ស​១៣​នាក់​ផ្សេងទៀត បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។

​ករណី​ពុល​ទឹក​បាញ់ថ្នាំ​ឪឡឹក​នេះ បានកើត​ឡើង​នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ុល វុទ្ធី ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែលជា​ម្ចាស់​ចម្ការ​ត្រូវបាន​ឃាត់ខ្លួន នាំយកមក​ស្នង​ការន​គ​បាល​ខេត្តកំពង់ឆ្នាំង ដើម្បី​ធ្វើការ​សាកសួរ និង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។ លោក​បន្តថា ម្ចាស់​ចម្ការ​ឈ្មោះ ជា វិត អាយុ ៤៦​ឆ្នាំ រស់នៅក្នុង​ភូមិ​ទ័ព​តា​ឡា​ត់​ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ម្ចាស់​ចំការ បាន​យក​ធុង​ថ្នាំ​ទៅ​លាង​នៅ​អណ្ដូងទឹក​ដែល​ជិត​នោះ​ចំនួន​៣​ធុង ហើយ​ក្រោយពី​បាញ់ថ្នាំ​ឪឡឹក រួច​គាត់​ក៏បាន​លាង​សម្អាត​សម្ភារ​នៅ​ជិត​អណ្តូង នឹង​ចុះ​ស្តារអណ្ដូង​សម្អាត​ឡើងវិញ ។ ក្រោយ​ការលាង​សម្អាត​អណ្ដូង​រួច ម្ចាស់​ចម្ការ​បាន​យក​សម្បក​ថ្នាំ​បាញ់សម្លាប់​សត្វល្អិត​បី​ប្រភេទ និង​យក​សម្បក​ទៅ​ដាក់​ព្រៃ ដើម្បី​ជាស​ញ្ញា​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​៕​ដោយ​៖CEN​

×