Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​ចិន​១​នាក់​ជួញដូរ​គ្រឿងញៀន ជិត​១ គីឡូក្រាម​

​ភ្នំពេញ​៖ នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាបបាន​ករណី​ជួញដូរ​គ្រឿងញៀន ជិត​១ គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ​។​

​អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​

នៅ​ថ្ងៃទី​២៦ ខែ វិច្ឆិកា ឆ្នាំ​២០២០​វេលា​ម៉ោង​១៣:៣០​នាទី នៅ​ចំណុច​បន្ទប់​ផ្ទះជួល គ្មាន​លេខ ផ្លូវ​មេ​តុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​(​ក​៨)
​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោកនាយ​ករង អ៉ឹ​ង ហាវ ព្រមទាំង​មានការ​សម្រប​
​សម្រួល​ពី​លោក សុ​ិ​ត វណ្ណ​: ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ស៊ើប អង្កេត​ស្រាវជ្រាវ​បង្ក្រាប​។​
​លទ្ធផល​: ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ឈ្មោះ វ៉ាង ឃី​ស៉ី​ង​(WANG KEXING ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ ចិន​។ វត្ថុតាង​ចាប់យក​បាន សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​
​មីន​(WY)៧៤០០​គ្រាប់ ទម្ងន់​សុទ្ធ​៧៩០.៥៧​ក្រាម​។​

​ជនសង្ស័យ និង​វត្ថុតាង កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×